• រថយន្តស៊េរីទំនើប ពាក់ស្លាកលេខ ខេមរភូមិន្ទ មួយគ្រឿង ត្រូវសមត្ថកិច្ចគយចាប់ រឹបអូសជាសម្បត្តិរដ្ឋ
    ដោយ admin  ថ្ងៃទី 9 May, 2019  ម៉ោង 17:16 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ រថយន្តពាក់ស្លាកលេខខេមរភូមិន្ទ02- 2-9879 ចង្កូតស្តាំមួយគ្រឿង ម៉ាក ALPHARD ដែលគ្មាការទទួលស្គាល់ពីក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ត្រូវបានមន្ត្រីគយ ចល័ត តំបន់៣ ផ្លូវជាតិលេខ៤ នៃអគ្គនាយកដ្ឋានគយ  និងរដ្ឋាករកម្ពុជាសហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ព្រមទាំងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ឃាត់ចាប់ នៅក្នុងទីប្រជុំជនក្រុងព្រះសីហនុ ហើយបាន នាំយកមក រក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

    លោក កែវ អង្កាម មន្ត្រីគយចល័ត ដែលចុះចាប់ផ្ទាល់ថ្លែងថា រថយន្តថ្មីប្រភេទចង្កូតស្តាំនេះ នៅកម្ពុជាច្បាប់ហាមឃាត់មិនឱ្យមានការនាំចូលឡើយ និងថា ករណីនេះសមត្ថកិច្ចនឹងរឹបអូសយកជាសម្បត្តិរដ្ឋមិនមានការផាកពិន័យ ឬឱ្យម្ចាស់បង់ពន្ធនាំចូល រួចយកត្រឡប់ទៅវិញជាដាច់ខាត។

    ប្រភពដដែលបានបញ្ជាក់បន្ថែមថា ចាប់ពីចុងឆ្នាំ២០១៨ រហូតមកត្រឹមដើមខែឧសភា ចុងឆ្នាំ២០១៩ នេះ មានរថយន្តថ្មីទំនើបទាំងចង្កូតឆ្វេង និងចង្កូតស្តាំជិត៥០ គ្រឿងហើយជារថយន្ត គេចពន្ធ និងនាំចូលខុសច្បាប់ ត្រូវបានសមត្ថកិច្ចគយចល័ត និងគយសាខាខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធឃាត់ចាប់ជាបន្តបន្ទាប់ ដែលប្រភេទរថយន្ត ចង្កូតឆ្វេងគឺតម្រូវឱ្យម្ចាស់បង់ប្រាក់ពិន័យផង និងបង់ពន្ធតាមច្បាប់ផង មុននឹងឱ្យនាំយកត្រឡប់ទៅវិញ។

    ដោយឡែករថយន្តចង្កូតស្តាំគឺ រឹបអូសយកជាសម្បត្តិរដ្ឋ។ សកម្មភាពនេះធ្វើឡើងតាមការណែនាំពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ដោយមិនត្រឹមតែជាការប្រមូលប្រាក់ពន្ធទេ ប៉ុន្តែជាយុទ្ធនាការឈានទៅ រកការជំរុញឱ្យមានការគោរពច្បាប់ជាធរមាន។

    ជាប់ពាក់ព័ន្ធនឹងរឿងមានមតិលើកឡើងថា អគ្គនាយកគយនិងរដ្ឋាករកម្ពុជា គួធ្វើការស្រាវជ្រាវប្រភពច្រកឃុបឃិតឱ្យមានការនាំចូល ដោយចាត់ការវិធានការច្បាប់ប្រឆាំងបុគ្គលបើកដៃ និងវែកមុខរកមេឈ្មួញនាំចូលបន្ថែមការបង្ក្រាបរថយន្តខុសច្បាប់ទាំងនេះ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares