• នាំស្រីស្នេហ៍ចូលដេកផ្ទះសំណាក់ រួចយកខ្សែរឹកកសម្លាប់ ប្លន់យកលុយកាក់ និងគ្រឿងអាលង្កា គេចខ្លួនបាត់
    ដោយ admin  ថ្ងៃទី 9 May, 2019  ម៉ោង 15:55 | សន្តិសុខ​សង្គម

    (ខេត្តព្រៃវែង) ៖ បុរសម្នាក់ បានធ្វើសកម្មភាពរឹកកសម្លាប់ស្រីស្នេហ៍ប្លន់យកលុយកាក់ និងគ្រឿងអាលង្កា ក្នុងបន្ទប់ផ្ទះសំណាក់ រំចង់ ហើយជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់។ ករណីប្លន់សម្លាប់ខាងលើបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ឈ្មោះ រំចង់ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។

    នគរបាលខេត្តព្រៃវែងបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ផៃ ស្រីម៉ាក់ ភេទស្រី អាយុ២៥ឆ្នាំ ​មានទីលំនៅ ភូមិព្រែបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

    ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ បាននាំគ្នាមកជួលបន្ទប់ផ្ទះសំណាក់យីហោ “រំចង់” ស្នាក់នៅ លុះដល់ម៉ោងកើតហេតុខាងលើ ភាគីខាងបុរសបានចេញពីបន្ទប់មុនបាត់ទៅ ។ ភ្លាមនោះខាងផ្ទះសំណាក់ទូរស័ព្ទដែលដាក់ក្នុងបន្ទប់គ្មានអ្នកលើក ក៏ឡើងទៅមើលស្រាប់តែឃើញនារីរងគ្រោះដេកស្លាប់នៅលើគ្រែដោយមានស្នាមរឹតកសម្លាប់ ទើបម្ចាស់ផ្ទះរាយការណ៍ប្រាប់សមត្ថកិច្ច។

    ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ចុះទៅដល់កន្លែងកើត ហេតុ ដើម្បីពិនិត្យកោសល្យវិច័យសាកសព ដើម្បីធ្វើការស្រាវជ្រាវស្វែងរកចាបជនល្មើសយកផ្តន្ទាទោសតាមច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares