• ស្លាប់៣នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៨ ខែឧសភាម្សិលមិញ
    ដោយ admin  ថ្ងៃទី 9 May, 2019  ម៉ោង 15:06 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឱ្យមនុស្សស្លាប់ ៣នាក់, របួសស្រាល៣នាក់ និងរបួសធ្ងន់៥នាក់។ នេះយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ។

    ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្ដាលឱ្យខូតខាតម៉ូតូចំនួន៧គ្រឿង, និងរថយន្តតូច២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, និងប្រជែង។

    សូមបញ្ជាក់ថា រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើត ឡើង១០០លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៤៣ នាក់ របួសធ្ងន់៨៨នាក់ និងរបួសស្រាល៣៥នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares