• ស្លាប់៤នាក់ និងរបួស១៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៧ ខែឧសភាម្សិលមិញ
    ដោយ admin  ថ្ងៃទី 8 May, 2019  ម៉ោង 07:45 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥ លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសធ្ងន់១២នាក់ និងរបួសស្រាល៧នាក់ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធា រណៈ នៃអគ្គស្នងការដ្ឋាននគរបាល។

    ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៥លើកនេះ បណ្ដាលឱ្យខូតខាតម៉ូតូចំនួន១២គ្រឿង, រថយន្តតូច១៣គ្រឿង, រថយន្ដធុងធំ៣គ្រឿង និងយានផ្សេង១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់ និងប្រជែង។

    សូមបញ្ជាក់ថា រយៈពេល០៧ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៩៥លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៤០នាក់ របួសធ្ងន់៨៣នាក់ និងរបួសស្រាល៣២នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares