• បោះកន្ទុយបារីចោល ឆេះស្បូវរាលដល់ផ្ទះឆេះទៅជាផេះ
    ដោយ admin  ថ្ងៃទី 7 May, 2019  ម៉ោង 10:25 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង)៖ យុវជនម្នាក់ជកើបារីហើយបោះកន្ទុយ បារីចោលបណ្តាលឱ្យឆេះស្បូវរាលមកឆេះផ្ទះខ្លួនឯងរហូតទីជាផេះទាំងស្រុងកាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

    សមត្ថកិច្ចបានឱ្យដឹងថា បុរសម្ចាសើផ្ទះត្រូវជាឪពុកអ្នកជក់បោះកន្ទុយបសរី លោក ជុំ មុំ ភេទប្រុស អាយុ៦៦ឆ្នាំ ដែលបានរៀបរាប់ថា គ្រួសាររបស់លោករស់នៅជុំគ្នាក្នុងបន្ទុក មានមនុស្សចំនួន១០នាក់ ហើយនៅមុនពេលកើតហេតុ កូនប្រុសរបស់លោកម្នាក់ដែលមានសតិមិនគ្រប់ គេបានជក់បារី។ លុះក្រោយមកទំនងជាបោះកន្ទុយបារីចោលមិនប្រយ័ត្ន បណ្តាលឱ្យឆាបឆេះស្បូវ និងរាលដាលឆេះដល់ផ្ទះអស់ទាំងស្រុង។

    លោកបន្តថាផ្ទះដែលត្រូវ ឆេះខាងលើ មានទំហំ ០៦ម៉ែត្រ គុណនឹង៦ ម៉ែត្រ សាងសង់អំពីឈើ ប្រក់ស័ង្កសី ឆេះខូចខាតអស់ទាំងស្រុង រួមនឹងសម្ភារៈប្រើប្រាស់មួយចំនួនមាន៖ ១-កង់ចំនួន ០២ គ្រឿង, ២-ប្រាក់ចំនួន ០៤ លានរៀល, ៣- អង្ករចំនួន ២០ គីឡូក្រាម , ៤- ពាងចំនួន ០២
    និង ៥-ចាន ឆ្នាំង មុង ភួយ ខោអាវ មួយចំនួនធំទៀតផង តែមិនបណ្តាល ឱ្យនរណាម្នាក់រងរបួសនោះទេ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares