• ស្លាប់៨នាក់ និងរបួស១៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៦ ខែឧសភាម្សិលមិញ
    ដោយ admin  ថ្ងៃទី 7 May, 2019  ម៉ោង 07:12 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៩ លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់, របួសធ្ងន់១៤នាក់ និងរបួសស្រាល៥នាក់។ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធា រណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

    ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៩លើកនេះ បណ្ដាលឱ្យខូតខាតម៉ូតូចំនួន១៨គ្រឿង, រថយន្តតូច៨គ្រឿង, រថយន្ដធុងធំ៣គ្រឿង និងយានផ្សេង១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់, ស្រវឹង, កត្តាយាន និងប្រជែង។

    សូមបញ្ជាក់ថា រយៈពេល០៦ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៨០លើក, បណ្ដាលឱ្យមនុស្សស្លាប់ចំនួន៣៦នាក់ របួសធ្ងន់៧១នាក់ និងរបួសស្រាល២៥នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares