• ករណីបាញ់សម្លាប់ជនជាតិចិនម្នាក់ នៅមុខសណ្ឋាគារវិមានខ្សាច់ស ក្រុងព្រះសីហនុ សមត្ថកិច្ចពិនិត្យកាម៉េរ៉ាសុវត្ថិភាព ឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់!
    ដោយ admin  ថ្ងៃទី 6 May, 2019  ម៉ោង 21:04 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ នៅវេលាម៉ោង ៣និង ៣០នាទី រសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីបាញ់សម្លាប់ជនជាតិចិនម្នាក់ នៅតាមដងវិថីឆ្នេរអូរឈើទាល ស្ថិតក្នុង ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ចំណុចកើតហេតុនៅចំពីមុខសណ្ឋាគារវិមានខ្សាច់ស។ ក្រោយពីបាញ់ប្រហារនោះ សមត្ថកិច្ចក៏បានឆែកកាមេរ៉ាសុវត្ថិភាព បានប្រទះ ឃើញមុខសញ្ញាគួរឱ្យសង្ស័យ ឃើញរថយន្តម៉ាក់ (Highlander) ពណ៌ខ្មៅ ពាក់ស្លាកលេខ(2K- 3970) ក្នុងខណៈពេលនោះសមត្ថកិច្ចក៏ស្ទាក់ចាប់ជនសង្ស័យជាជនជាតិចិន បានចំនួន២នាក់ភ្លាមៗ នៅត្រង់ការដ្ឋានសំណង់សាងសង់មួយកន្លែង ឋិតនៅក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ។

    សូមបញ្ជាក់ថា ជនសង្ស័យ២នាក់ជាជនជាតិចិន សមត្ថកិច្ចបានឃាត់ខ្លួននៅវេលាម៉ោងប្រមាណ ៤ និង១៥ នាទីថ្ងៃខែឆ្នាំដដែលនេះ។ ហើយសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង ២នាក់ទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares