• ស្រ្តីញៀនល្បែងតាមភូមិ៧នាក់កំពុងលេងសប្បាយក្អាក្អាយត្រូវនគរបាលឡោមព័ទ្ធចាប់ក្រសោមនាំខ្លួនទៅអធិការដ្ឋាននគរបាល…
    ដោយ admin  ថ្ងៃទី 6 May, 2019  ម៉ោង 11:50 | សន្តិសុខ​សង្គម

    (ស្រុកអង្គស្នួល/ខេត្តកណ្តាល)៖ ស្ត្រីក្មេងចាស់៧នាក់ កំពុងវាតវង់លេងបៀសុីគូថៃ យ៉ាងមានសេចក្តីសុខបែបអ្នកញៀនល្បែង ត្រូវបានអ្នកភូមិលួចរាយរណ៍ ហើយសមត្ថកិច្ចនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍អង្គស្នួលចុះទៅឡោមព័ទ្ធក្រសោបបានទាំងអសើយកទៅឃុំ២៤ ម៉ោង ថតផ្សាយតាមទូរទស្សន៍ កាសែត ទស្សនាវដ្តី គេហទំព័រ ហ្វេសប៊ុក អំពីអំពើលេងល្បែងខុសច្បាប់នេះ ហើយជាការជូនដំណឹងដល់អ្នកញៀនល្បែងខុសច្បាប់ដទៃៗទៀតឱ្យបញ្ឈប់ជាបន្ទាប់។

    ករណីល្បែងស៊ីសងខុសច្បាប់(លេងបៀសុីគូថៃ)នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រោមការដឹកនាំ បញ្ជាពីលោកអធិការនគរបាលស្រុក បានសហការជាមួយកម្លាំងនគរ បាលប៉ុស្តិ៍ព្រៃពួច បានចុះបង្រា្កប កាលពីវេលាម៉ោង១៥ និង៣០នាទីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះ មឿន គួន ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

    សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជន សង្ស័យ ចំនួន៧នាក់ត្រូវបានឃាត់ខ្លួន៖ ទី១-ឈ្មោះ មឿន គួន ភេទស្រីម អាយុ៦៣ឆ្នាំ ជនជាតិខ្មែរមុខរបររើសអេត ចាយ នៅភូមិចំបក់ទន្សាយ ឃំុព្រៃពួច ស្រុកអង្គស្នួ ខេត្តកណ្តាល (ជាម្ចាស់ផ្ទះ), ទី២-ឈ្មោះស ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ នៅភូមិចំការថ្លែង ឃំុព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកលេង), ទី៣-ឈ្មោះតៀង រ៉ា ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅភូមិចំបក់ទន្សាយ ឃំុព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាអ្នកឈរមើលផងលេងផង), ទី៤-ឈ្មោះទឹម ផល្លី ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មាការីនីរោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាអ្នកលេង), ទី៥-ឈ្មោះឌឹម ខេមម៉ា ភេទស្រី អាយុ៣៥ឆ្នាំជនជាតខ្មែរមុខរបរកម្មការីនីរោងចក្រ នៅភូមិចំបក់ទន្សាយ
    ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាអ្នកលេង), ទី៦-ឈ្មោះមឿង ធីតាភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មកររោងចក្រ នៅភូមិចំបក់ទន្សាយ ឃំុព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកលេង), ទី៧-ឈ្មោះភុន-ថាវី-ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកម្មការនីរោងចក្រមានទីលំនៅភូមិចំបក់ទន្សាយ-ឃុំព្រៃពូច-ស្រុកអង្គស្នួល-ខេត្តកណ្តាល។

    ប្រភពបានឱ្យដឹងទៀតថា ក្រៅពីឃាត់ខ្លួន សមត្ថកិច្ចបានចាប់យកវត្ថុតាងមាន៖ ១.បៀចំនួន១០សន្លឹក, ២.កំរាលភួយចំនួន១ និងកន្ទេលក្រហមចំនួន១។

    សមត្ថកិច្ចបានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ឈ្មោះ មឿន គួន ជាម្ចាស់ផ្ទះបានសារភាពថា ខ្លួនពិតជាឱ្យគេលេងបៀសុីគូថៃនៅក្នុងផ្ទះរបស់ខ្លួន។ ចំពោះករណីនេះកម្លាំងជំនាញសុំអប់រំ២៤ម៉ោងនៅ ត្រឹមអធិការដ្ឋាន ដោយម្នាក់ៗធ្វើកិច្ចសន្យា បញ្ឈប់លេងល្បែងស៊ីសងខុសច្បាប់ទងអស់ បើមិនរាងចាលនៅពេលខាងមុខនឹងឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់គ្មានការលើកលែង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares