• ជនល្មើស ឌួង ណាគ្រី ត្រូវបានបញ្ជូនទៅដល់តុលាការហើយ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ក្រោយបាញ់ប៉ងសម្លាប់ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ
    ដោយ admin  ថ្ងៃទី 3 May, 2019  ម៉ោង 19:23 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ទីបំផុត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ លោកវរសេនីយ៍ទោ ឌួង ណាគ្រី ត្រូវបានបញ្ជូនទៅដល់ សាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោងប្រមាណជាង៤ និង៣០នាទី រសៀលថ្ងៃទី០៣ ខែឧសភាឆ្នាំ២០១៩នេះ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ដែលជនល្មើសរូបនេះបានបាញ់ប្រហារប៉ងសម្លាប់ជនរង គ្រោះពីរនាក់ប្ដីប្រពន្ធ នៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។

    ករណីបញ្ជូនខ្លួនជនល្មើសទៅតុលាការនេះបន្ទាប់ពីមានបទបញ្ជាជាថ្មីរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យចាប់បញ្ជូន ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ ទៅកាន់តុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ជំហ៊ាននេះបានធ្វើឱ្យជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធដែលរងការបាញ់ប៉ងសម្លាប់ពីជនល្មើសកំពុងរងចាំការផ្តល់យុត្តិធម៌ពីតុលាការ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares