• ក្មេងប្រុសអាយុ៨ឆ្នាំ ចុះងូតទឹកស្រះលង់ស្លាប់
    ដោយ admin  ថ្ងៃទី 29 April, 2019  ម៉ោង 20:32 | សន្តិសុខ​សង្គម

    (ខេត្តកោះកុង)៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីទៅហែលទឹកស្រះលេងជាមួយមិត្តភក្តិ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ៣ និង៣៥ នាទីល្ងាច នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

    សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបាលព័ត៌មាន កម្លាំងនគរបាលបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងអាណាព្យាបាលរបស់ជនរងគ្រោះ បានធ្វើការមុជទឹករុករករហូតបានឃើញ តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។

    សមត្ថកិច្ចបានឱ្យដឹងទៀតថា មុនពេលកើតហេតុបាននាំគ្នា មកហែលទឹកស្រះលេង ដែលមានចង្ងាយប្រមាណ ១២០០ ម៉ែត្រ ពីផ្ទះ ជាមួយក្មេងប្រុសម្នាក់ទៀតឈ្មោះ ខ្លី ហុង អាយុ ៧ឆ្នាំ ​។

    ក្មេងប្រុសជនរងគ្រោះ មានឈ្មោះ ប្រាក់ សុភា ភេទប្រុស អាយុ ៨ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង, ​ឪពុកឈ្មោះ ប្រាក់ ​មុត ជាគ្រូបង្រៀន។ សពបានប្រគល់ជូន ឪពុកម្តាយក្មេងរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares