• ចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពរំលោភប្អូនស្រីបង្កើត២នាក់ជាច្រើនលើក នៅខណ្ឌមានជ័យ
    ដោយ admin  ថ្ងៃទី 28 April, 2019  ម៉ោង 00:56 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យចាប់ខ្លួន ក្រោយធ្វើសកម្មភាពរំលោភប្អូនស្រីបង្កើត២នាក់របស់ខ្លួន ជាច្រើនលើកច្រើនសារ តាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន។

    អធិការនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារាបានបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំងនគរបាល ប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី២ ចាប់ខ្លួននៅយប់ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះជូល ផ្លូវជាតិលេខ២ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក្រោយធ្វើសកម្មភាពរំលោភកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

    លោកអធិការបានឱ្យដឹងទៀតថា ជនសង្ស័យដែលកម្លាំងរបស់លោកឃាត់ខ្លួន ឈ្មោះ ខាន់ ម៉េងទ្រី អាយុ២៣ឆ្នាំ។ តាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ បានឱ្យដឹងថា ពួកគេទាំង០២នាក់ ត្រូវជនសង្ស័យជាបងប្រុសបង្កើតឈ្មោះ ខាន់ ម៉េងទ្រី ចាប់រំលោភសេពសន្ថវៈជាច្រើនលើក តាំងពីអំឡុង ឆ្នាំ ២០១១មកម្ល៉េះ។ ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares