• សាខាកាំកុងត្រូលខេត្តព្រះសីហនុ ចាប់បង្គាមានលាយសារធាតុគីមីជិត ១,០០០គីឡូក្រាមនាំពីវៀតណាម
    ដោយ admin  ថ្ងៃទី 27 April, 2019  ម៉ោង 12:11 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ចាប់បានបង្គាស្រស់ មានលាយសារធាតុគីមីហាមឃាត់ ត្រូវបានឈ្មួញនាំចូលតាមច្រកព្រែកចាក ព្រំដែនកម្ពុជា- វៀតណាម ចូលមកលក់នៅក្នុងទីផ្សារក្រុងព្រះសីហនុ។

    អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ លោក នៅ តុន បានឱ្យដឹងថា ព្រឹកម៉ិញនេះ មន្ត្រីស្ថាប័នលោក បានសហកាជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានចាប់ឃាត់រថយន្តមួយគ្រឿង ដឹកបង្គាស្រស់ចំនួន ៤៥កេះ មានទម្ងន់ ៩០០គីឡូ ក្រាម មានសារធាតុគីមីហាមឃាត់ ដែលឈ្មួញនាំចូលពីប្រទេសវៀតណាម ចូលតាមច្រកព្រំដែនកម្ពុជា-វៀតណាម ច្រកព្រែកចាក ខេត្តកំពត យកមកដុតកម្ទេចចោលភ្លាមៗ។

    លោកបន្តថា ទំនិញបង្គាស្រស់ទាំងនោះ បន្ទាប់ពីមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានធ្វើវិភាគ ពិនិត្យឃើញមានដាក់លាយសារធាតុគីមី មានសណ្ឋាន ដូចចាហ៊ួយ ត្រូវម្ចាស់ទំនិញដាក់លាយនៅក្នុងបង្គាស្រស់ទាំងនោះ។

    លោក នៅ តុន បន្តថា បង្គាស្រស់មានលាយសារធាតុគីមីទាំង ៤៥កេះ ត្រូវបាននាំមកដុតកម្ទេចចោល ភ្លាមៗនៅក្នុងបរិវេណសាខាកាំកុងត្រូកខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ។ ក្នុងនោះមន្ត្រីជំនាញ ក៏បានតម្រូវឱ្យម្ចាស់រថយន្តដឹកបង្គា និងជាតំណាងឱ្យម្ចាស់ទំនិញ ធ្វើកិច្ចសន្យាបញ្ឈប់នាំចូលបង្គា មានសារធាតុគីមីទាំងនោះ នាថ្ងៃខាងមុខទៀត។

    ផ្តើមពីបញ្ហានេះ លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ផ្នែកពាក់ព័ន្ធ ជាពិសេសក្រុមអាជីវករ ត្រូវចូលរួមសហការ និងបញ្ឈប់ការនាំចូល ឬដាក់លក់ទំនិញ បន្លែ ត្រីសាច់ ព្រមទាំងទំនិញផ្សេងៗទៀត ដែលមានដាក់សារធាតុគីមីហាមឃាត់ នាំឱ្យប៉ះពាល់ដល់សុខភាពមនុស្សតទៅទៀតនោះទេ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares