• រថយន្តរថយន្តធំបុក​ជាមួយ​រថយន្ត​ទេសចរណ៍ ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល ២នាក់​
    ដោយ admin  ថ្ងៃទី 27 April, 2019  ម៉ោង 10:51 | សន្តិសុខ​សង្គម

    (ខេត្តកណ្តាល) ​៖ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត បុកុករថយន្តបណ្ដាលឱ្យស្លាប់បុរស០១នាក់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យ និងរបួសធ្ងន់ស្រាល០២ប្រុស និង​ខូ​ត​ខាត​រថយន្ត​០៣​គ្រឿង​ធ្ងន់​០១​គ្រឿង​។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០២ និង២០នាទី ​ថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០១៩​ នៅលើកំណាត់ផ្លូវជាតិលេខ០៤ ន៊ចន្លោះ គីឡូម៉ែត្រ ២៩-៣០ មុខ​ភូមិ​ព្រៃ​ក្រឡាញ់​ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

    នគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា រថយន្ត១គ្រឿងម៉ាកកាំម៉ាស (​ប្រភេទ​សណ្ដោង​កន្ទុយ​រ៉ឺម៉ក​)​ ព​ណ៌ស ពាក់​ផ្លាកលេខ ក៨៩៥៦ ​ភ​.​ព 3 អ្នកបើកប​មិន​ស្គាល់ឈ្មោះ (​រត់គេចខ្លួន​បាត់​)​, បើកមកពីទិសខាងលិច បាន​បត់​ឆ្លងផ្លូវ​ត្រឡប់ក្រោយ​ទៅ​ទិស​ខាងលិច​វិញ ស្របពេល​ដែល​បត់​នោះ មាន​រថយន្ត ០១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន​ដាយ (​ប្រភេទ​ដឹកទំនិញ )​ពណ៌ខៀវ ពាក់​ស្លាកលេខ ព្រះ​សីហ​នុ ៣A -២៤៤៨ អ្នកបើកបរ​ឈ្មោះ​អឿន ដា​រិ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូមិ​៤ ក្រុម​១៣ សង្កាត់​ស្ទឹងហាវ ខេត្ត​ព្រះ​សីហ​នុ (​ដោយ​រងរបួស​ស្រាល​) អ្នករួមដំណើរ​ ៖ ១.​ឈ្មោះ រ៉ាត់​( ព្រូ​)​ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ​ជាមួយ តៃកុង​ឡាន ស្លាប់ ក្រោយ​បញ្ជូន​ដល់ មន្ទីរ​ពេ​ទ្រ​។ ២.​ឈ្មោះ ម៉ែន តឿ ភេទ​ប្រុស អាយុ​២៥ ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​៤​ខេត្ត​ព្រះ​សីហ​នុ រងរបួស​ស្រាល​។ បើកមក ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច (​ភ្នំពេញ​ទៅ​កំពង់សោម )​បណ្ដាលអោយ​បុក​ចំពាក់​កណ្ដាល​រថយន្ត​ឆ្លងផ្លូវ​នោះ តែម្ដង។

    ក្រោយពេល​កើតហេតុ ក៏មាន​រថយន្ត​០១​គ្រឿង​ទៀត ម៉ាក​កូរ៉ូឡា ប្រភេទទេសចរណ៍ ពណ៌​ក្រហម ពាក់​ស្លាកលេខ កណ្ដាល​២A-០៧៦៨ បើកបរ​ដោយ​ឈ្មោះ ញ៉ែម ស្រទុំ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទីលំនៅ​ភូមិ​ស្រង់ ឃុំ​ស្រង់ ស្រុក​គង​ពីសី ខេត្តកំពង់ស្ពឺ បាន​បើក​មកពី​ទិសខាងកើត​ទៅ​លិច បាន​បុក​ចំក្បាល​រថយន្ត​កាំម៉ាស ដែល​ឈប់​នៅលើ​ទ្រូងផ្លូវ តែម្ដង ។

    ​នគរបាល​បានធ្វើ​សេ​ក្តី​ស​ន្ឋិ​ដ្ឋា​ន​ថា ករណីនេះ​បណ្តាលមកពី​​អ្នកបើកបរ​រថយន្ត​កាំម៉ាស​បត់​ឆ្លងផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន ចំណែក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ បើកបរ​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​។ ចំពោះ​មធ្យោបាយ​កម្លាំង​ជំនាញ​បានន យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក ដើម្បី​កសាង​សំណុំ​​រឿង​តាម​និតិ​វិធី​ច្បាប់​?​ ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares