• ឃាត់ខ្លូនអ្នកកត់ និងអ្នកចាក់ឆ្នោតកត់ឆ្នោតវៀតណាម ៤នាក់ នៅ​សង្កាត់​ស្ទឹងមានជ័យ៣,តែមហាជនសួរថា ហេតុអ្វីមិនចាប់ខ្លួនមេឆ្នោតធំបំផុតដើម្បីចញ្ចប់បញ្ហាសង្គម?
    ដោយ admin  ថ្ងៃទី 27 April, 2019  ម៉ោង 10:54 | សន្តិសុខ​សង្គម

    (ភ្នំពេញញ) ​៖ ​ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ មាន​កម្លាំង​នគរបាល និង​កម្លាំង​ប្រជា​ការពារ​ជាច្រើន​នាក់ បាន​បើក​ការចុះ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​ខុសច្បាប់​មួយកន្លែង ស្ថិតនៅ​ចំណុច​ផ្សារ​ក្រមួន​លូ​៥ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១៥ និង ៤០​នាទី​រសៀល​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ​២០១៩ ។

    ​ការចុះបង្ក្រាបនេះកម្លាំងចម្រុះ បាន​ឃាត់ខ្លួន​មនុស្ស​ស្រី​ចំនួន៤​នាក់ ក្នុងនោះ ២​នាក់​ជា​អ្នក​កត់ និង​២​នាក់ ទៀត​ជា​អ្នក​ចូលទៅ​ចាក់ និង​ដកហូត​លុយ​ខ្មែរ ២​លាន​រៀល រួមទាំង​ក្រដាស់​ឆ្នោត​ខុសច្បាប់​ជាច្រើន រួមទាំង​វត្ថុតាង​មួយចំនួនធំ​ទៀតផង​ដែរ ។

    ​ក្រោយ​ការឃាត់ខ្លួន​មនុស្ស​ទាំង​៤​នាក់ និង​វត្ថុតាង​ត្រូវ​ប​ញ្ចូ​ន​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹងមានជ័យ​ទី​៣ ក្នុងនោះដែរ អ្នក​ដែល​ចូលទៅ​ចាក់​២​នាក់ គឺ​ត្រូវ​នគរបាល​ធ្វើការ​អប់រំ​ណែនាំ​រួច​អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ដោយឡែក​ស្ត្រី​២​នាក់​ទៀត​ដែលជា​អ្នក​កត់ ត្ត្រូវឃាត់ខ្លួនកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាម​នីតិវិធី​ច្បាប់ ។

    ទោះជាយ៉ាងណាបន្ទាប់ពីចាប់ខ្លួនអ្នកកត់ឆ្នោតនេះរួចហើយហើយមានការផ្សព្វផ្សាយព័ត៌មាន​ជាច្រើន​លើ​បណ្ដាញ​សង្គម​ដូចជា​កាសែត​ផងដែរ ក៏ត្រូវ​មហាជន​និយាយ​រិះគន់​ទៅដល់​ដល់សមត្ថកិច្ច និងអ្នកបង្គាប់បញ្ជាឱ្យ ចាប់​នោះ​ផងដែរ​ថា​ គួរផ្តើមពីករណីនេះសួរស្រាវជ្រាវរកមេឆ្នោតដែលកូនកញ្ច្រែងនេះកត់ឱ្យ និងឈាទៅបង្ក្រាបមេធំប្រចាំស្រុក ខ្មែរទើបតម្លាភាព។ បើមិនដូច្នេះទេតើការបង្ក្រាបនេះគ្មានប្រយោជន៍៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares