• យុវជន២នាក់ជិះម៉ូតូក្នុងហោប៉ៅខោថ្នាំញៀន១កញ្ចប់ធំ ឆ្លងកាត់ប៉ុស្តិ៍ពិនិត្យអាវុធជាតិផ្ទុះសមត្ថកិច្ចឆែកឃើញ វាយខ្នោះភ្លាម
    ដោយ admin  ថ្ងៃទី 25 April, 2019  ម៉ោង 17:36 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ យុវជន២នាក់ ជិះម៉ូតូដោយនៅក្នុងហោប៉ៅមានលាក់រក្សាទុកសាធាតុញៀន១កញ្ចប់ធំ ខណៈឆ្លងការចំណុចសមត្ថកិច្ចដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រង់ចំណុចខាងមុខវត្ដសំបួរមាស ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧ និង៤០ នាទីយប់ទី២៤ ខែមេសា ឆ្នាំ២០១៩ ដោយមានការសង្ស័យ សមត្ថកិច្ចបានឆែកឆេខ្លួនរកប្រទះឃើញសាធាតុញៀនក៏ឃាត់ខ្លួនតែម្តង។

    សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ម៉ៅ ភាព ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី២ឈ្មោះ សៀន វណ្ណា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានដកហូតវត្តុតាង៖ ទី១.ក្រាមពណ៌សថ្លាចំនួន០១ កញ្ចប់ថង់ធំ, ២.ម៉ូតូម៉ាកគុប ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1W-1592 ១គ្រឿង, ៣.ទូរស័ព្ទដៃម៉ាក iPhone 5 ពណ៌ខ្មៅ១គ្រឿង។

    សមត្ថកិច្ចបានបញ្ជាក់ពីដំណើរហេតុដំបូងថា នៅវេលាម៉ោង៧ ន៨ង៤០នាទីថ្ងៃខែឆ្នាំដដែល ក៏មានជនសង្ស័យ ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកគុប ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1W-1592 ដោយឈ្មោះ សៀន វណ្ណា ជាអ្នកបើកម៉ូតូ ទិសដៅពីជើងទៅត្បូង ឆ្លងកាត់គោលដៅខាងលើ ដោយមានការសង្ស័យ សមត្ថកិច្ចយើងក៏បានហៅអោយឈប់ត្រួតពិនិត្យឆែកឆេររកឃើញម្សៅក្រាមពណ៌ថ្លាចំនួន១ កញ្ចប់ថង់ធំនៅក្នុងហោប៉ៅខោក្រោមខាងឆ្វេងរបស់ឈ្មោះ ម៉ៅ ភាព។

    ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោប៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares