• បុរសជាគ្រូបង្រៀនភាសាកូរ៉េម្នាក់ បបួលស្រីស្នេហ៍ឡើង ឋានសួគ៌ នៅផ្ទះសំណាក់ រហូតគាំងបេះដូងស្លាប់លើបង្គង
    ដោយ admin  ថ្ងៃទី 25 April, 2019  ម៉ោង 16:47 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ក្រោយពីដឹងថា មានបុរសម្នាក់ដេកស្លាប់នៅ លើគ្រែក្នុងបន្ទប់ផ្ទះសំណាក់យីហោម្កុដមាស បានបង្កឱ្យមាន ការភ្ញាក់ផ្អើលឆោឡោពេញផ្ទះសំណាក់ កាលពីវេលាម៉ោង ៣និង០០នាទីយប់ ឈានចូលថ្ងៃទី២៥ ខែមេសាឆ្នាំ២០១៩ ស្ថិតផ្ទះសំណាក់ម្កុដមាស ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ភ្លាមភ្លាមនោះដែរម្ចាស់ផ្ទះសំណាក់ និងកូនចៅបានយកបុរសខាងលើបញ្ជូនទៅមន្ទីរពេទ្យផងដែរតែអកុសលបុរសខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយមិនដឹងម៉ោងប៉ុន្មាននោះទេរួចបានរាយការណ៍ជូនទៅសមត្ថកិច្ចផងដែរ។

    យើងតាមប្រភព ពីសាច់ញាតិ និងឯកសារនៅក្នុងហោប៉ាវបានសពបានឱ្យដឹងថា សពខាងលើមានឈ្មោះ អឿន ប៊ុនធឿម អាយុ៣៨ ឆ្នាំ មានមុខរបរ ជាគ្រូបង្រៀនភាសាកូរ៉េ មានទីលំនៅ ឃុំ ថ្នល់ទទឹង ស្រុកបាកាន ខេត្តពោធិសាត់ មានប្រពន្ធធ្វើការនៅប្រទេស កូរ៉េ និងមានកូន១។

    ក្រោយពីកម្លាំងសមត្ថកិច្ច ជំនាញមកធ្វើសោកល្យវិច័យបានបញ្ជាក់ដឹងថា បុរសខាងលើពិតជាបាន ស្លាប់ដោយសារខ្យល់គរហើយបានយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares