• នគរបាលឃាត់ខ្លួនបុរសម្នាក់​ ចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំ
    ដោយ admin  ថ្ងៃទី 25 April, 2019  ម៉ោង 10:32 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ជនម្នាក់បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំ ចំនួន២ដងប៉ុន្តែសម្រេចតែម្តង តែបាបកម្មម្តាយក្មេងស្រីបានដឹង ហើយដាក់ពាក្យបណ្តឹងប្តឹងនគរបាលប៉ុស្តិ៍ស្រះចក។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៥៥នាទីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩តាមបណ្តោយផ្លូវលេខ៧៥ នៅចំណុចផ្ទះលេខ៤៧E០z ស្ថិតនៅក្នុងភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

    នគរបាកប៉ុស្តិ៍ស្រះចកបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ថន វិចិត្រ ហៅចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរលក់ទាអាំងស្នាក់នៅបន្ទប់ជួលជួលផ្ទះលេខ47E០z ស្ថិតនៅក្នុងភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

    នគរបាកប៉ុស្តិ៍ស្រះចកបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ ក្មេងស្រីរងគ្រោះតែងតែជួយលក់នំបុ័ងជាមួយម្តាយរាល់ថ្ងៃ នៅជិតគ្នា ជាមួយជនល្មើស នៅម្តុំទួលសង្កែខណៈកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង៩យប់ ជនល្មើសបានដឹកក្មេងស្រីរងគ្រោះដើរលេងរួចក៏ជិះទៅបន្ទប់ជួលខ្លួន ហើយចាប់ក្មេងស្រីរងគ្រោះដោះអាវដោះខោ ប៉ុន្តែជនរងគ្រោះមិនព្រមក៏ស្រែកហើយយកខោ អាវមកស្លៀកពាក់ឱ្យវិញ។

    លុះដល់ថ្ងៃទី២១ជនល្មើសដឹកក្មេងស្រីរងគ្រោះទៅបន្ទប់ខ្លួនម្តងទៀត រួចធ្វើសកម្មភាពចាប់រំលោភបានសម្រេចមួយដង ហើយក៏ម្តាយក្មេងស្រីរងគ្រោះគាត់ដឹងក៏ទៅដាក់​ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះទទួលពាក្យបណ្តឹង ហើយកម្លាំងនគរបាលបានចុះឃាត់ខ្លួនជនសង្ស័យបានភ្លាមៗនៅចំណុចកើតហេតុខាងលើយកមកសួរនាំ។ក្រោយ មកក៏ជនល្មើសក៏បានឆ្លើយសារភាពប្រាប់ដោយផ្ទាល់មាត់ថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះពិតមែន​ ។

    សមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនខ្លួនជនសង្ស័យទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares