• រថយន្ត​សាម​យ៉ុង បើក​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូ​ងផ្លូវ​បាក់​២​កង់​
    ដោយ admin  ថ្ងៃទី 24 April, 2019  ម៉ោង 10:07 | សន្តិសុខ​សង្គម

    (ភ្នំពេញ​)៖ បើករថយន្តបោះពួយលឿន ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់ ចំណែក​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​ ​។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង៤០នាទីយប់ រំលងអធ្រាត្រ​ឈានចូលថ្ងៃ​ពុធ ទី​២៤ ខែមេសា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ខាងលិច​ជាប់​របង​ស្ថានទូត​វៀតណាម តាម​បណ្តោយ​ផ្លូវ​មហាវិថី​ព្រះមុនីវង្ស កែង និង​ផ្លូវ​៤២២ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌ​ចំកា​មន​។​

    ​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឱ្យដឹងថា មុន​កើតហេតុ ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត ម៉ាក សាម​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y 2027 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ដោយដឹកអីវ៉ាន់ពេញ បើបើកយ៉ាងលឿន។ លុះ​មកដល់​ចំណុចកើតហេតុ​បើកបរ​ក្នុង​ល្បឿន​លឿន​ពេក រេចង្កូត​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូ​ង​ផ្លូវ​បណ្តាល​ឱ្យបាក់អស់២កង់ ចំណែក​រថយន្ត​បង្ក​រង​ការខូចខាត​ផ្នែក​ខាងមុខ​បែក​កាទែរ ម៉ាស៊ីន ហូរ​ប្រេងម៉ាស៊ីន​ពេញ​ផ្លូវ​ទៅមុខ​លែងរួច​។ តែ​សំណាងល្អ​មិន​បង្ក​ឱ្យអ្នកណាម្នាក់រងរបួសនោះទេ អ្នកបើកបរ​រថយន្ត​បង្ក​បាន​ចុះ​រត់ឡើង​ជិះ​ម៉ូតូឌុប​គេចខ្លួន។

    ​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares