• ជនជាតិចិន បើកឡានម៉ាកអូឌី លឿនទៅបុកអ្នកជិះម៉ូតូម្នាក់របួសធ្ងន់
    ដោយ admin  ថ្ងៃទី 22 April, 2019  ម៉ោង 19:36 | សន្តិសុខ​សង្គម

    (ខេត្តកោះកុង)៖ បុរសម្នាក់រងរបួសធ្ងន់ ខណៈកំពុងបើកបរម៉ូតូត្រូវរថយន្តម៉ាកអូឌី OD បើកបញ្រាស់ទិសគ្នាបុកកាលពីនៅវេលាម៉ោង ១ និង១០ នាទីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៩ នៅចំណុច ផ្លូវបំបែក វិថីសាយភូថង ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ។

    សមត្ថកិច្ចបនឱ្យដឹងថា រថយន្តបង្កម៉ាក អូឌី (OD) ព៌ណ ស ពាក់ស្លាកលេខ ភ្នំពេញ 2AO- 2727 បើកបរលឿន ដោយជនជាតិចិនឈ្មោះ ZHANG. JUNHONG ភេទប្រុស។ ចំណែក ជនរងគ្រោះឈ្មោះ ទង វិច្ឆកា ជនជាតិខ្មែរ មានទីលំនៅ ភូមិភ្ងាស ឃុំអង្គប្រសាទ ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលឲ្យរងរបួសធ្ងន់ ត្រង់ក្បាល បើកបរម៉ូតូ Wave ពណ៌លឿង គ្មានស្លាកលេខ ត្រូវរថយន្តបុកឱ្យរបួសធ្ងន់តហរង់ក្បាល។

    ក្រោយកើតហេតុ នគរបាលជំនាញចុះពិនិត្យកត់ត្រាកន្លែង កើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅ មន្ទីពេទ្យបង្អែកស្រុកស្រែអំបិល។ ចំណែកឯវត្ថុតាងទាំងរថយន្ត និងម៉ូតូ បានយករក្សាទុក នៅស្នាក់ការនគរបាលសន្តិសុខកូនកុក ដើម្បីធ្វើការដោះស្រាយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares