• (ព័ត៌មានបន្ថែម)៖ ឆាបឆេះធនាគាអេស៊ា ផេស៉ីហ្វិក ហ្វាយនែន ភីអិលស៉ី រាលដាលហាង ភីហ្សា pizza បានបណ្តាលឱ្យរងរបួសមនុស្ស០២នាក់
    ដោយ admin  ថ្ងៃទី 22 April, 2019  ម៉ោង 16:17 | សន្តិសុខ​សង្គម

    (រាជធានីភ្នំពេញ)៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានស្រ្តីម្នាក់មនិងក្មេងប្រុសម្នាក់ រងបួសសន្លប់បាត់ស្មារតី ក្នុងហេតុការណ៍អគ្គីភ័យឆេះចេញពីធនាគាអេស៊ា ផេស៉ីហ្វិក ហ្វាយនែន ភីអិលស៊ី រាលដាលហាង pizza បន្តឆេះ បង្គោលភ្លើងបន្ថែមទៀត។ ហេតុការណ៍ដ៌រន្ធត់ស្លន់ស្លោនេះបានកើតឡើងនាវេលាម៉ោង១៣ និ២០នាទី រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅចំណុច ហាង Domino Pizza ទល់មុខផ្សារ ធីខេ នៅតាមបណ្ដោយផ្លូវលេខ ២៨៩ កែងផ្លូវលេខ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

    ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលភ្លើងឆេះគេឃើញមានផ្សែងចេញពីធនាគា អេស៊ា ផេស៉ីហ្វិក ហ្វាយនែន ភីអិលស៉ី រួចបានរាលដាលដល់ហាង pizza និងបន្តឆេះបង្គោលភ្លើងបន្ថែមទៀត។

    ភ្លាមៗនោះកម្លាំងនគរបាលបានចុះជួយអន្តរាគមន៍ភ្លាមៗ និងទាក់ទងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយបាញ់ពន្លត់រលត់វិញភ្លាមៗផងដែរ។ នៅក្នុងហេតុការណ៍នេះបានបង្កឱ្យមានមនុស្សរងរបួស០២នាក់ម្ដាយ និងកូន ដែលម្ដាយគឺជាសន្តិសុខប្រចាំនៅធនាគារ ជាប់នៅក្នុងបន្ទប់ប្រចាំការ ត្រូវបានកម្លាំងនគរបាលជំនាញជួយសង្គ្រោះបានភ្លាមៗរួចបញ្ជូនតាមរយៈម៉ូតូទៅមន្ទីរពេទ្យ។

    រថយន្តពន្លត់អគ្គិភ័យ បានមកដល់កន្លែងកើតហេតុចំនួន១៨គ្រឿង រួមមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១២គ្រឿង ក្រុមហ៊ុន OCICចំនួន៥គ្រឿង និងក្រុមហ៊ុនCambodia ១គ្រឿង ប្រើប្រាស់បាញ់ពន្លត់អស់រថយន្ត ៨គ្រឿង។

    ឧប្បត្តិហេតុនេះក្រុមហ៊ុន និងហាងខូចខាតតែគ្រឿងតុបតែងខាងក្រៅ និងម៉ាស៉ីនត្រជាក់បន្តិចបន្តួចប៉ុណ្ណោះ មិនបង្កខូចខាតដល់ខាងក្នុងធនាគានោះឡើយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares