• កម្ពុជា​គ្រោង​សាងសង់​ព្រលានយន្តហោះ​នៅ​ខេត្តមណ្ឌលគិរី
    ដោយ admin  ថ្ងៃទី 22 April, 2019  ម៉ោង 11:22 | សន្តិសុខ​សង្គម

    (ខេត្តមណ្ឌលគិរី​)៖ ក្រសួងទេសចរណ៍នៅថ្ងៃទី២១ ខែមេសា​នេះ​ បានផ្សាយលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន​ថា លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៩​នេះ ឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា បាននឹងកំពុងសិក្សាអំពីប្លង់មេសាងសង់ព្រលានយន្តហោះ​ខ្នាតតូច​មួយ នៅ​ខេត្តមណ្ឌលគិរី ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​វិស័យ​ដឹកជញ្ជូន​។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ចំពោះ​ការចំណាយ​ក្នុង​សាងសង់​ព្រលានយន្តហោះ​នៅ​ខេត្ត​ភាគ​ឦសាន គឺជា​ថវិកា​របស់​រាជ​រដ្ឋាភិបាល​ទាំងស្រុង​។​

    ​កាលពីពេល​ថ្មីៗ​កន្លងទៅ លោក បាន​ដឹកនាំ​ប្រតិភូ​ក្រសួងទេសចរណ៍​ ជួបប្រជុំជាមួយ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោ​នយោបាយ​សេដ្ឋកិច្ចជាតិ ដើម្បី​ស្តាប់​នូវ​សំណូមពរ និង​វិធានការ​ចាំបាច់​មួយចំនួន ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរ​ជាតិ ក្នុងនោះ​ក៏មាន​ការពិភាក្សា​អំពី​ការសិក្សា​ផែនការមេ​អភិវឌ្ឍន៍​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ពិសេស​ខេត្តមណ្ឌលគិរី ដែលជា​ខេត្ត​មួយ​មាន​សក្តានុពល​អេកូ​ទេសចរណ៍​ដ៏​ល្អ​ពិសិដ្ឋ និង​មាន​លក្ខខណ្ឌ​អាកាសធាតុ​ល្អប្រសើរ អាច​ដាំ​បន្លែ និង​ផ្កា​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ព្រោះ​បច្ចុប្បន្ន​កម្ពុជា​បាន និងកំពុងនាំចូលបន្លែ និង​ផ្កា​ជាច្រើន​ពី​ប្រទេសជិតខាង​។​

    ​លោកបន្តថា នៅក្នុង​ផែនការ​នេះដែរ រាជរដ្ឋាភិបាល​នឹង​សាងសង់​ព្រលានយន្តហោះ​ខ្នាតតូច​មួយ ដើម្បី​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ទៅ​ទស្សនា​នៅ​ខេត្ត​នេះ​ឆាប់រហ័ស និង​សម្រាប់​ដឹកជញ្ជូន​ទំនិញ​នានា​ទៅមក​រាជធានី​ភ្នំពេញ​។ ការសម្រេច​ផែនការ​នេះ នឹងធ្វើ​ឱ្យកម្ពុជាចំណេញច្រើនពីកាត់បន្ថយការធ្លុះធ្លាយ​សេដ្ឋកិច្ច​ក្នុង​វិស័យ​ទេសចរណ៍ និង​ជាការ​នាំចេញ​នឹង​កន្លែង​។​

    ​ផែនការ​នេះ​នឹង​បញ្ចប់​ការសិក្សា​ក្នុង​រយៈពេល​៦​ខែ ហើយ​នៅពេល​សិក្សា​ចប់ រាជរដ្ឋាភិបាល​នឹង​អនុវត្តផែនការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បី​ផ្តល់ឱកាស និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ឱ្យចូលរួមក្នុងការវិនិយោគលើគម្រោងនេះ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares