• ដោយ​ការ​តែ​ភ្លើង​ប្រចណ្ឌ ប្តីប្រមឹក ទាញ​ពូថៅ​កាប់សម្លាប់​ប្រពន្ធ​ស្លាប់ និង​កូនប្រុស​របួសធ្ងន់​
    ដោយ admin  ថ្ងៃទី 22 April, 2019  ម៉ោង 07:14 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ឆ្នាំង​)៖ ដោយ​ការ​តែ​ភ្លើង​ប្រចណ្ឌ និងស្រវឹងជោគជាំជារៀងរាល់ថ្ងៃផង បុរសម្នាក់បានទាញពូថៅកាប់សម្លាប់ប្រពន្ធស្លាប់​នៅ​នឹង​កន្លង និង​កូនប្រុស​រងរបួស​ធ្ងន់ ។​ ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង ៧ និង ០០​នាទី បានកើត​មាន​ករណី​ហិង្សាក្នុងគ្រួសារ នៅ​ភូមិ​អណ្ដូងរវៀង ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូណ៌ ។

    ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា
    បង្ក​ឡើ​ង​ដោយ​ជនសង្ស័យ ឈ្មោះ តូច ញ៉​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​យក​ពូថៅ​វាយ​ទៅលើ​ប្រពន្ធ​ឈ្មោះ សូរ ធី​ម អាយុ​៤៦​ឆ្នាំ បណ្ដាល​អោយស្លាប់ និង​កូនប្រុស ឈ្មោះ ញិ​ប សុ​គុណ អាយុ​០៩​ឆ្នាំ រងរបួស ។​ មូលហេតុដោយសារស្រវឹងស្រា និង​ប្រចណ្ឌប្រពន្ធ ។​

    ​ក្រោយ​កើត​ហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អញ្ចាញ​រូង បាន​ឃាត់ខ្លួន​ជនសង្ស័យ​រួច​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូណ៌​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares