• មេល្បែងជើងខ្លាំងម្នាក់ឈ្មោះ(ធី)ពង្រីកមុខរបរបោះជំហ៊ានឈានពីទឹកដីខណ្ឌឫស្សីកែវទៅបើកហ្គេមបាញ់ត្រីនៅទឹកដីខណ្ឌមានជ័យ
    ដោយ admin  ថ្ងៃទី 22 April, 2019  ម៉ោង 07:05 | សន្តិសុខ​សង្គម

    (រាជធានីភ្នំពេញ)៖ បើទោះបីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាតឹងរ៉ឹងយ៉ាងណាក៌ដោយ ក៌នៅមានសមត្ថកិច្ចមូលដ្ឋានខ្លះ បានផ្សុំគំនិត ឃុបឃិតឱ្យមានបើកហ្គេមបាញ់ត្រី ធ្វើជាឆ្នាំងបាយជាដដែលហាក់បីដូចផ្គើនទៅនឹងបញ្ជា ហើយពលរដ្ឋស្ទើរតែអស់ជំនឿ។

    មានសេចក្តីរាយការណ៍បញ្ជាក់ឱ្យដឹងថា ជើងខ្លាំងម្នាក់ជាមេល្បែងឈ្មោះ (ធី) បានបោះជំហ៊ានឈានពីទឹកខណ្ឌឫស្សីកែវ ទៅបើកល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីនៅទឹកដីខណ្ឌមានជ័យ ដោយបានចំណាយលុយយ៉ាងច្រើនចាប់ពីថ្នាក់ក្រោម (ប៉ុស្តិ៍និងសង្កាត់) រហូតដល់ថ្នាក់លើ ហើយទីតាំងហ្គេមបាញ់ត្រីនោះ ស្ថិតនៅខាងក្រោយ វត្តស្ទឹងមានជ័យ ក្នុងភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យដំណើរការយ៉ាងរលូន។

    បងប្អូនប្រជាពលរដ្ឋដែលមានលំដ្ឋានក្បែរ ទីតាំងហ្គេមបាញ់ត្រីនោះ កំពុងមានការភ័យខ្លាចអសន្តិសុខ (សុវត្ថិភាព) ក្នុងការរស់នៅព្រោះមួយយប់ៗ មានមនុស្សសមាសភាពមិនល្អតែងតែចេញចូលមកលេងហ្គេមបាញ់ត្រីជាញឹកញ៉ាប់នៅទីនោះ និងភ័យព្រួយដល់អ្នកភូមិ ក៏ដូចជាកូនចៅខ្លាចងាយឆ្លងរោគល្បែងនេះ បណ្តាលឱ្យបាត់បងសេខក្តីសុខ។

    បងប្អូនប្រជាពលរដ្ឋរស់នៅ (ក្បែរទីតាំងហ្គេមបាញ់ត្រី)សំណូមពរដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់តាំងជួយបង្គ្រាបទីតាំងហ្គេមបាញ់នោះផង។

    សូមបញ្ជាក់ថាកន្លងមកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៌ធ្លាប់ដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានត្រូវលុបបំបាត់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ មិនតែប៉ុណ្ណោះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញកាលពីពេលថ្មីៗកន្លងមកនេះក៌បានដាក់បញ្ជាដល់គណ:អភិបាលខណ្ឌទាំង១២ ត្រូវតែទប់ស្កាត់ និងបង្ក្រាបប្រភេទល្បែងស៊ីសងខុសច្បាប់ដើម្បីធានាបាននូវភូមិ សង្កាត់មានសុវត្ថិភាព៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares