• លោកឧកញ៉ា វណ្ណ សុខហេង ជាប់ឆ្នោត ជា​ប្រធាន​​សភា​​ពាណិជ្ជកម្ម​​ ខេត្តព្រះសីហនុ អាណត្តិថ្មី
    ដោយ admin  ថ្ងៃទី 22 April, 2019  ម៉ោង 06:49 | ព័ត៌មាន​ជាតិ

    (ខេត្តព្រះសីហនុ)៖ លោកឧកញ៉ា វណ្ណ សុខហេង បានជាប់ឆ្នោត ជាប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុអាណត្តិទី២ លើកទី២ ដោយឈ្នះ លោកឧកញ៉ា ឡាវ កាង អតីតប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អាណត្តិមុន។

    ការបោះឆ្នោតនេះ លោកឧកញ៉ា វណ្ណ សុខហេង ទទួលបាន ៨សំឡេង និងលោកឧកញ៉ា ឡាវ កាង ទទួលបាន ៧សំឡេង។

    ការបោះឆ្នោតនេះ ក្រោមអធិបតីភាព លោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដោយមានក្រុមអាជីវករជិត ៣រយនាក់បានចូលរួមបោះឆ្នោតនេះ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares