• សមត្ថកិច្ចឃាត់ខ្លនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចែកចាយសារធាតុញៀន
    ដោយ admin  ថ្ងៃទី 22 April, 2019  ម៉ោង 06:59 | សន្តិសុខ​សង្គម

    (ខេត្តកណ្តាល)៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចែកចាយដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៨ និង២៥នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ ស្នាក់នៅផ្ទះជួលភូមិម្លូម៉ឺនឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

    ជនសង្សយ ឈ្មោះខេ បញ្ញារ័ត្ន ហៅជាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងម៉ូតូមានទីលំនៅស្នាក់នៅផ្ទះជួលភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម។ វត្ថុុតាងចាប់យកបានមានសារធាតុញៀនមេតំហ្វេតាមីន( ម៉ាទឹកកក)ចំនួន០៤កញ្ចប់(កញ្ចប់មធ្យម០២ និងកញ្ចប់តូច០២) ទម្ងន់ ១,៦៣ក្រាម .ទូរសព្ទ័ ចំនួន ០១គ្រឿង (ម៉ាកSAMSUGH)។

    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀនដែលខ្លួនយកមកលក់ពេលកើតហេតុនេះគឺទិញមកពីឈ្មោះ ខ្មៅ ភេទប្រុស នៅឃុំវាំងចាស់ ស្រុកឧត្តុងដោយយកមកម្តងៗ មាន៥ហ៊ុន ឬកន្លះជ្រុងតម្លៃពី២៥០០០០រៀល (ម្ភៃប្រាំម៉ឺនរៀល) ទៅ ១០០០០០០រៀល (មួយលានរៀល) យកមកច្រកលក់ មាន១កញ្ចប់ដប់ម៉ឺនរៀល,ប្រាំម៉ឺនរៀល ពីរម៉ឺនរៀលជាដើម ហើយធ្វើសកម្មភាពលក់ថ្នាំញៀននេះ ប្រហែល ៤ខែមកហើយ ដោយចេះប្រើប្រាស់ថ្នាំញៀនផង។

    បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ និងចាត់ការបន្តតាមច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares