• រថយន្តធំចុះចំណោទពេជ្រនិលបុកគូតរថយនត្តតូច បង្ករបួស៥នាក់
    ដោយ admin  ថ្ងៃទី 20 April, 2019  ម៉ោង 15:26 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ)៖ ​នៅវេលសម៉ោង១២និង០៥នាទីថៃ្ងទី២០ ខែ​មេសា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​ចំណោទ​ពេជ្រនិល ចន្លោះ​គីឡូម៉ែត្រ​លេខ ១០៣-១០៤ ស្ថិតនៅក្នុង​ភូមិ​ទី ០៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បង្ក​ដោយ​រថយន្ដ ០២​គ្រឿង បើកក្នុងទិសដៅ​ស្របគ្នា ពី​កើត​ទៅ​លិច​ចុះ​ចំណោទ​បុក​គូថ​រថយន្ដ​តូច​ពីក្រោយ របួស ៥​នាក់​ស្រី ៣ នាក់ កំលាំង​នគរបាល​ចរាចរណ៍​ខេត្ត នគរបាល​ស្រុក​ភ្នំស្រួច កំពុង​សម្រួល​ចរាចរណ៍​និង​ជួយ​សង្គ្រោះ ។

    ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បង្កឡើង​ដោយ រថយន្ត​មួយ​គ្រឿង​ម៉ាក HYUNDAI ពណ៌​ក្រហម ស្លាក​លេខ​ព្រះសីហនុ 3A-3602 អ្នក​បើកបរ​មិន​ស្គាល់​ឈ្មោះ​(​ចុះ​រត់គេច​បាត់​) បើកមក​ពី​ទិស​ខាងកេី​តទៅ​ទិស​ខាងលិច​ចុះចំ​ណោ​ទ បាន​បុក​គូថ​រថយន្ត​មួយ​គ្រឿង​ម៉ាក HYUNDAI លី​ប​ប៉ា​រ៉ូ ពណ៌​ស ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ 2A-2382 បើកបរ​ដោយ​ឈ្មោះ យីន សៀង​ហៃ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារ​កណ្តោលជ្រំ ឃុំ​កណ្តោលជ្រំ ស្រក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បើកបរ​ក្នុង​ទិស​ស្របគ្នា​។

    ​តាម​ការបញ្ជាក់​ពី​ជំនាញ​ចរាចរណ៍​អោយដឹងថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​មកពី​រថយន្ដ HYUNDAI ពណ៌​ក្រហម ស្លាក​លេខ​ព្រះសីហនុ 3A-3602 ជា​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ ចុះ​ចំណោទ​ទៅ​បុក​ពីក្រោយ និង​បង្ក​ឲ្យ​របួស​មនុស្ស ៥ នាក់ ស្រី ០៣​នាក់ និង​ខូចខាត​សម្ភារៈ​រថយន្ត​ទាំង ០២​គ្រឿង​ដូចគ្នា ជន​ជនរងគ្រោះ​មានឈ្មោះ ១.​ឈ្មោះ សម្បត្តិ គន្ធា​ភេទ​ស្រី អាយុ ៣៣​ឆ្នាំ​រងរបួស​ធ្ងន់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ២.​ឈ្មោះ ស៊ុំ ឡេង ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ រងរបួស​ធ្ងន់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ៣.​ឈ្មោះ ក្រូច សំណាង ភេទ​ស្រី អាយុ ៤៣​ឆ្នាំ រង​របួសស្រាល​។ ៤.​ឈ្មោះ ខុំ សម្បត្តិ​លីហ្សា ភេទ​ស្រី​អាយុ ៨​ឆ្នាំ​រងរបួស​ធ្ងន់ បញ្ជូន​ទៅ​មន្ទីរពេទ្យ និង​៥.​ឈ្មោះ គៀង សៀងលី ភេទ​ប្រុស​អាយុ ១៦​ឆ្នាំ រងរបួស​ធ្ងន់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

    ​អ្នករងគ្រោះ​ទាំងអស់​រស់នៅ​ភូមិ​ឃុំ​ស្រុក​ជាមួយគ្នា ចំ​ណែក​រថយន្ត​ទាំង​០២​គ្រឿង​រង​ការខូចខាត​ធ្ងន់ ដូចគ្នា ជំនាញ​កំពុង​ចំណាត់ការ​ស្រាវជ្រាវ​រក​អ្នកបង្ក ដេ​ី​ម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

    ​នគរបាល​ខេត្ត​កំពង់ស្ពឺ សូម​មេត្ដា​បើកបរ​ដោយ​ការទទួលខុសត្រូ​វ​ខ្ពស់ ជីវិត​អ្នក​ដទៃ គឺជា​ចំណែក​នៃ​ជីវិត​អ្នក ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares