• បុរស១នាក់ ប្រទះឃើញដេកស្លាប់តាមដងផ្លូវក្នុងភូមិចាំយាម
    ដោយ admin  ថ្ងៃទី 20 April, 2019  ម៉ោង 09:21 | សន្តិសុខ​សង្គម

    (ខេត្តកោះកុង)៖សពបុរសម្នាក់ដែលគេបានដឹងថាជាមនុស្សមានសតិមិនប្រក្រតីត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ នៅចំណុចក្បែរដងផ្លូវ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា កាលពីវេលាម៉ោង៣ និង៣០នាទីល្ងាច នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩។

    សមត្ថកិច្ចបានឱ្យងថា ជនរងគ្រោះមានឈ្មោះ ហួត ញ៉ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    សមត្ថកិច្ចបានឱ្យងទៀតថា ក្រោយការពិនិត្យនិងធ្វើកោសល្យវិច័យរួចរាល់ឃើញថាពុំមែនជាករណីឃាតកម្មអ្វីនោះទេ ហេតុនេះហើយសពត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅម្ដាយជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

    គួររំលឹកថាជនរងគ្រោះជាមនុស្សមានសតិមិនប្រក្រតីហើយតែងតែដើរដេកតាមដងផ្លូវសាធារណៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares