• ឈ្មោះ ណុង ណាក់ ពាក់ព័ន្ធ​រឿង​ពាក់ព័ន្ទនឹងពហុបទល្មើស៖ គ្រឿងញៀន ​រឿង​ដីធ្លី កាន់​អាវុធ​ខុសច្បាប់​ និងអំពើហិង្សា ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ!
    ដោយ admin  ថ្ងៃទី 18 April, 2019  ម៉ោង 17:21 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ឆ្នាំង)៖អ្នកស្រុកភូមិថា បុគ្គលឈ្មោះណុង ណាក់ ប្រចាំ​តំបន់​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស បុគ្គលកហអេងក្អាងនោះ ត្រូវកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចាប់ខ្លួនបានហើយ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩​នេះ ក្រោយពី​ជនសង្ស័យ​រូបនេះ រត់គេចខ្លួន​មួយ​រយៈបន្ទាប់ពី​បាន​ប្រើ​អំពើ​ហិង្សា ទៅលើ​ជនរងគ្រោះ​។​

    ​ប្រភពពី​សមត្ថ​កិ​ច្វ​បានឱ្យដឹងថា ក្រៅពី​រឿង​បង្ករ​បួសស្នាមឈ្មោះណុង ណាក់ មាន​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ជាច្រើន​ទៀត ដូចជា​រឿង​គ្រឿងញៀន​ និងរឿងដីធ្លី ជាដើម​…។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលខេត្តកំព្តកំពង់ឆ្នាំង​កំពុងធ្វើការ​សាក​​សួរ​យក​ចម្លើយ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការ ចាត់ការ​តាម​ច្បាប់។ ករណីនេះប្រជាពលរដ្ឋខ្សិបខ្សៀវដោយអបអរសាទរចំពោះចំណាត់ការនេះ។

    ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ថ្លែងថា ​ដោយ​អនុវត្តតាម​ដីកា​របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ព្រមទាំង​មានការ​បញ្ជា​ផ្ទាល់​របស់ខ្ញុំ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​សហការ​ជាមួយនិង កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស រួមទាំង​នគរបាល​ប៉ុស្តិ៍​ក្តុល​សែន​ជ័យ បាន​អនុវត្តតាម​ដីកា​របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ចុះ​ចាប់​ខ្លួ​ជនសង្ស័យ​ឈ្មោះ ណុង ណាក់ ភេទ​ប្រុស អាយុ​37​ឆ្នាំ នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។

    ដោយជនរូបនេះបានប្រព្រឹត្តបទហិង្សាដោយ ចេតនា និង​កាន់កាប់​ឬ ដឹកជញ្ជូន​អាវុធ​ដោយ គ្មាន​ការអនុញ្ញាត កាលពី​ថៃ្ង​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​២០និង៣០នាទី នៅ​ចំណុច​ភ្នំ​បា​រ៉​ត ភូមិ​ដំណាក់​អំពិល ឃុំ​ក្ដុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares