• សមត្ថកិច្ចចាប់បានហើយ មេក្លោងក្រុមបងធំដែលដេញកាប់គេ តែអ្នកកាន់ដាវកាប់គេយ៉ាងសាហាវកំពុងតាមចាប់ខ្លួន
    ដោយ admin  ថ្ងៃទី 17 April, 2019  ម៉ោង 22:23 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ឆ្នាំង​)៖ ក្រោយពីវីដេអូខ្លីមមួយបង្ហាញពីសកម្មភា
    ពក្រុមក្មេងទំនើងប្រើដាវដេញកាប់គ្នាក្នុងជម្លោះមួយចំណុចខ្លាកូន ភូមិផ្សារត្រាច​ ឃុំលង្វែក​ កាលពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង១៥ និង៤០នាទីនោះបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក, សមត្ថកិច្ចដែនដីបានតាមស្រាវជ្រាវស្វែងរកក្រុមជនបង្ក។

    ជាលទ្ធផលនៅវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កង សារឿន ហៅបារាំង ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិឱកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ពាក់ព័ន្ធករណីហិង្សាដោយចេតនា​ ដែលបង្កឡើងនៅចំណុចខ្លាកូន ភូមិផ្សារត្រាច​ ឃុំលង្វែក​ កាលពីវេលាម៉ោង១៥ និង៤០នាទីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៩ ។

    នៅក្នុងជម្លោះនោះក្រុមក្មេងទំនើង បានប្រើដាវ សាម៉ូរ៉ៃដេញកាប់គ្នានៅចំណុចផ្លូវចូលវត្ត ត្រឡែងកែង កាលពីល្ងាចម្សិលមិញ ករណីនេះដែរ ប្រជាពលរដ្ឋសំណូមពរដល់លោក ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការទៅលើជនសង្ស័យ ដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ យកមកផ្ដន្ទាទោសឱ្យទាល់តែបាន។

    បច្ចុប្បន្នកម្លាំងនគរបាលកំពុងស្រាវជ្រាវតាមចាប់បក្សពួកនិងជនដៃដល់ដើម្បីចាត់ការតាមច្បាប់៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares