• គោរពច្បាប់ចរាចរណ៍ ដើម្បីបើកបរត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ! ស្លាប់៨នាក់ និងរបួស៥១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១៦ ខែមេសាម្សិលមិញនេះ
    ដោយ admin  ថ្ងៃទី 17 April, 2019  ម៉ោង 09:06 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែមេសាឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន(២៧លើក) បណ្ដាលឱ្យមនុស្ស(ស្លាប់៨នាក់), (របួសស្រាល១៥នាក់) និង(របួសធ្ងន់៣៦នាក់)។

    ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង២៧លើកនេះ បណ្ដាលឱ្្យខូតខាតម៉ូតូចំនួន៣៣គ្រឿង, រថយន្តតូចគ្រឿង, រថយន្តធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឱ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់ឆ្វេងស្ដាំ, និងកត្ដាយាន។

    សូមបញ្ជាក់ថា រយៈពេល៤ថ្ងៃ គឺចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០៩លើក បណ្ដាលឱ្យមនុស្សស្លាប់៥២នាក់, របួសស្រាល៤៧នាក់ និងរបួសធ្ងន់១៣៦នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares