• មនុស្ស​(៤៤នាក់ស្លាប់) និង (១៣២​នាក់​របួស) ដោយ​សារ​គ្រោះថ្នាក់​ចរាចរ ក្នុង​រយៈពេល​៣​ថ្ងៃ​
    ដោយ admin  ថ្ងៃទី 16 April, 2019  ម៉ោង 14:31 | សន្តិសុខ​សង្គម

    (ភ្នំពេញ​)៖ មនុស្ស ៤៤​នាក់​បាន​ស្លាប់ និង ១៣២​នាក់ បាន​រងរបួស​ធ្ងន់​ និងស្រាល ដោយ​ក្នុងនោះ​របួសធ្ងន់​ចំនួន ១០០​នាក់ និង​របួសស្រាល​ចំនួន ៣២​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោក​ទូទាំងប្រទេស ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៩​។​

    ​របាយការណ៍​បាន​បញ្ជាក់ថា មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​មកពី​៖ បើកលើសល្បឿនកំណត់, បើបើកបរក្នុងភាពស្រវឹង, ប្រប្រជែងមិនប្រកាន់ស្ដាំ, មិមិនគោរពសិទ្ធិ, បបត់គ្រោះថ្នាក់, កកត្តាយាន, និង​ងងុយដេក​។​

    ​របាយការណ៍​ដដែល​បាន​បន្តថា រាជធានី ខេត្ត​ដែល​គ្រោះថ្នាក់​ និងរងគ្រោះច្រើនមានដូចជា ខេត្តកំពង់ស្ពឺ ៣​លើក ស្លាប់ ៥​នាក់​, ខេត្តកណ្ដាល ៣​លើក ស្លាប់ ៤​នាក់ របួស ៦​នាក់​, ខេត្ត​ត្បូងឃ្មុំ ២​លើក ស្លាប់ ៤​នាក់ របួស ២​នាក់​, ភ្នំពេញ ១២​លើក ស្លាប់ ៣​នាក់ របួស ១៤​នាក់​, ខេត្តកំពង់ឆ្នាំង ៣​លើក ស្លាប់ ៣​នាក់​, ខេត្តពោធិ៍សាត់ ៧​លើក ស្លាប់ ៣​នាក់ របួស​១១​នាក់​, ខេត្តក្រចេះ ៣​លើក ស្លាប់ ២​នាក់ របួស ៥​នាក់​, ខេត្តបន្ទាយមានជ័យ ៣​លើក ស្លាប់ ២​នាក់ របួស ៨​នាក់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares