• ម៉ូតូ២គ្រឿងបើកបញ្ច្រាសទិសបុកគ្នាពេញទំហឹងលាន់ដូចរន្ទះបាញ់ ស្លាប់២នាក់ របួសធ្ងន់ម្នាក់ នៅកំពង់ធំ
    ដោយ admin  ថ្ងៃទី 15 April, 2019  ម៉ោង 20:41 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ធំ)៖ ម៉ូតូ និងម៉ូតូបើកផ្ទុយទិសបុកគ្នាពេញទំ ហឹងបណ្តាលឱ្យបុរស២នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៦ និង១៥នាទីព្រលប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅតាមផ្លូវលំក្រាលកៅស៊ូសម្ដេចហ៊ុន សែន ក្រវ៉ា ចំណុចភូមិបឹង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

    សមត្ថកិច្ចឱ្យដឹងថា ម៉ូតូមួយគ្រឿងម៉ាក យ៉ាម៉ាហា ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1CT-8013 ទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ ឈន ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរកសិករ(ស្លាប់) នៅកន្លែងកើតហេតុ។ អ្នករួមដំណើរឈ្មោះ ស៊ីម ឡូញ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកម៉ូតូ មុខរបរកសិករ (របួសធ្ងន់)។

    ភាគីម្ខាងទៀត ម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1FH-8052 បើកទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ យន់ ម៉ាច ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិតាអោង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរ កសិករ (ស្លាប់) ពេលបញ្ចូនដល់មន្ទីពេទ្យបង្អែកបារាយណ៍។

    សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបង្កគ្រោះថ្នាក់នោះដោយអ្នកបើកម៉ូតូម៉ាក យ៉ាវមហា បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់រេទៅបុកអ្នកបើកបរម៉ូតូហុងដាឌ្រីម ដែលកំពុងចរាចរណ៍ក្នុងគន្លងផ្លូវផ្ទុយគ្នាពេញទំហឹង។

    សមត្ថកិច្ចឱ្យដឹងទៀតថា វត្ថុតាងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares