• បបួលគ្នាផឹកសុីទទួលទេវតា ដល់ពេលស្រវឹង ទាស់សំដីគ្នាឈានដល់ទាញកាំបិតកាប់ដាច់បំពង់ក បាញ់ឈាមជោគដីប្រកាច់ស្លាប់មួយរំពេច
    ដោយ admin  ថ្ងៃទី 15 April, 2019  ម៉ោង 20:48 | សន្តិសុខ​សង្គម

    (ខេត្តរតនគិរី)៖ បុរសជនជាតិទំពូនវ័យក្មេងចាស់២នាក់ ផឹកស៊ីទទួលទេវតាឆ្នាំថ្មី ពេលស្រវឹងចាប់ផ្តើមទាស់សំដីនឹងគ្នា បុរសវ័យក្មេងស្ទុះទៅយកកាំបិតកាប់ចំបំពង់ក ដៃគូទំនាស់ដួលលើថ្នល់ហូឈាមខ្សោះប្រកាចើស្លាប់មួយរំពេច។ ករណីមនុស្សឃាតនេះ បានកើតឡើងនៅ ល្ងាច ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិកាមែន ឃុំសាមគ្គី ស្រុកអូរជុំ។

    មុនពេលកើតហេតុ អ្នកទាំង២បានជួបជុំគ្នា ផឹកស៊ីទទួលទេវតាឆ្នាំថ្មី លុះស្រវឹង ស្រវឹងជោគជាំក៏ទាស់ពាក្យសំដីគ្នា ។ ពេលនោះជនបង្កបានស្ទុះទៅយកកាំបិតផ្គាក់ មកកាប់ជនរងគ្រោះ ចំបំពង់.កបណ្តាលឱ្យហូរឈាមស្រោចពេញផ្លូវស្លាប់ភ្លាមៗ។

    កម្លាំងអធិការនគរបាលស្រុកអូរជុំ និងកម្លាំងប៉ុស្តិ៍ បានចុះមកដល់កន្លែង កើតហេតុ ហេីយបានឃាត់ខ្លួនជនសង្ស័យ នាំយកមកអធិការដ្ឋាននគរបាលស្រុកអូរជុំ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares