• អុជធូបទទួលទេវតាឆ្នាំថ្មី (ព្រះនាង ទង្ស ទេវី) នៅជាន់លើនាំគ្នាចុះមកជាន់ក្រោម ភ្លើងឆាបឆេះផ្ទះម៉ត់
    ដោយ admin  ថ្ងៃទី 15 April, 2019  ម៉ោង 13:37 | សន្តិសុខ​សង្គម

    (ខេត្តកោះកុង)៖ ដុតទៀនធូបទទួលទេវតា មិនថែមើលភ្លើង បានបង្កឱ្យឆេះផ្ទះ១ខ្នងអស់ទាំងស្រុង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦ និង០០ នាទីល្ងាច នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្រោយហាង អៀង អាយ ចាស់ ស្ថិតក្នុងភូមិ ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

    សមត្ថកិច្ចបានឱ្យដឹងថា ក្រោយកើតហេតុកម្លាំងអគ្គីភ័យបានចុះទៅអន្តរាគមន៍ និង ទប់ស្កាត់ មិនឱ្យមានការរាលដាលទៅផ្ទះពលរដ្ឋដែលនៅក្បែរនោះទេ ដោយបានប្រើប្រាស់អស់ទឹកចំនួន១០ឡាន ទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង។

    ម្ចាស់ផ្ទះរងគ្រោះឈ្មោះ កែន គឹមហាន ភេទប្រុស អាយុ៤៧ឆ្នាំ បានលើកឡើងថា ករណីដែលបង្កឱ្យមានអគ្គីភ័យឆាបឆេះបែបនេះ គឺបណ្តាលមកពីគាត់អុជធូកនៅជាន់លើ ហើយនាំគ្នាមកអង្គុយលែងនៅជាន់ក្រោម៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares