• អ្នកគុននិយម២នាក់ជិះម៉ូតូ អមដោយដាវសាំម៉ូរ៉ៃ២ដើមទំនងមានផែនការ តែត្រូវនគរបាលឆែកឃើញឃាត់ខ្លួន ខានបានចូលឆ្នាំនឹងគេ
    ដោយ admin  ថ្ងៃទី 15 April, 2019  ម៉ោង 11:12 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈជិះម៉ូតូ ដោយមានលាក់ដាវសាំម៉ូរ៉ៃ២ដើមទំនងមានផែនការបង្ហូរឈាមក្នុងពេលគេកំពុងសប្បាយសង្ក្រានឆ្នាំថ្មីនេះ តែត្រូវសមត្ថកិច្ចឆែកឃើញទាន់ កាលវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃ​ទី១៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្នុងមន្ទីរពេទ្យរុស្សី សង្កាត់ទំនប់ទឹក ខណ្ឌចំការមន​។

    ​សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងប៉ូលិសខណ្ឌចំការមន កំពុងល្បាតក្នុងភូមិសាស្ត្រ ដើម្បីទប់ស្កាត់បទលើសផ្សេងៗ និងការពារជូនប្រជាពរដ្ឋក្នុងមូលដ្ឋាន ស្រាប់តែលេចមុខជនសង្ស័យ២នាក់នេះ ជិះម៉ូតូស៊ុយគីឡែតពណ៌ស ស៊េរី២០១៩ ពាក់ស្លាកលខ ភ្នំពេញ-1HG 2427 កំពុងជិះចូលពេទ្យ។ ដោយមានការសង្ស័យ សមត្ថកិច្ចក៏ជិះដេញកាក់ ធ្វើការឆែកឆេក រកឃើញដាវសាម៉ូរ៉ៃចំនួន២ដើម ដែលជនសង្ស័យដាក់ជាប់នឹងម៉ូតូ ហើយក៏ឃាត់ខ្លួនតែម្ដង។

    ​ប្រភពបន្តថា ជនសង្ស័យទី១-ឈ្មោះ ម៉េង សារិន អាយុ២០ឆ្នាំ មុខរប (ជួលជុលទូរស័ព្ទ) មានស្រុកកំណើតភូមិស្ទឹងកាបុត ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ និងទី២-ឈ្មោះ ម៉េង សារី អាយុ២៣ឆ្នាំ មុខរបរធ្វើការនៅប្រទេសថៃមានស្រុកកំណើតនៅជាមូយគ្នា។

    បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវនាំខ្លួនមកប៉ុស្តិ៍ទំនប់ទឹកធ្វើសាកសួរ និងធ្វើកំណត់ហេតុ រួចបញ្ជូនឱ្យជំនាញចាក់ការបន្តតាមនីតិវិធីច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares