• ម្ចាស់ផ្ទះរវល់ទៅផ្សារទិញម្ហូប លួចចូលទៅគាស់សោទូ រើកកាយ បម្រុងលួចទ្រព្យសម្បត្តិគេ តែម្ចាស់ផ្ទះមកទាន់ ស្រែកផ្អើលដល់អ្នកជិតខាងចាប់ខ្លួនជាប់
    ដោយ admin  ថ្ងៃទី 15 April, 2019  ម៉ោង 11:40 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ជនសង្ស័យម្នាក់ឆ្លៀតពេលស្ងាត់ភូមិ និងម្ចាស់ផ្ទះរវល់ទៅផ្សារទិញម្ហូប បានលួចចូលទៅគាស់សោទូ រើកកាយ បម្រុងលួចទ្រព្យសម្បត្តិ តែម្ចាស់ផ្ទះមកទាន់ ស្រែកផ្អើលដល់អ្នកជិតខាងចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។ ហេតុការណ៍នេះ កើតទ្បើងនៅថ្ងៃទី ១៣ ខែមេសាឆ្នាំ ២០១៩ នៅចំណុចផ្ទះលេខ ១១០ ផ្លូវលំឃុំភូមិគោកចំបក់ ខណ្ឌពោធិ៍សែនជ័យ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ មិញ ស៊ូ ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅ ផ្ទះ ជួលភូមិគោកចំបក់ សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែក ជនរងគ្រោះឈ្មោះ ម៉ោង រីម ភេទស្រី អាយុ ៥៨ឆ្នាំ មុខរបរ នៅផ្ទះស្នាក់នៅផ្ទះលេខ១១០ ផ្លូវលំក្រុម ១១ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

    សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ គាត់បានចេញពីផ្ទះ ទៅផ្សាររកទិញបន្លែ ត្រី សាច់។ លុះនៅម៉ោងកើតហេតុ គាត់បានត្រឡប់មកវិញ រួចបានយក បន្លែ ត្រី សាច់ យកទៅដាក់ក្នុងទូទឹកកក នៅឯខាងក្រោយផ្ទះ ស្រាប់តែឮសូរ សំទ្បេងរើកកាយ, ពេលនោះគាត់ក៏ដើរចូលក្នុងផ្ទះ ស្រាប់តែឃើញជនសង្ស័យ កំពុងកកាយទូខោអាវ, គាត់បានសួរថា ក្មួយឯងរកអ្វី ស្រាប់តែជនសង្ស័យឃើញគាត់ ក៏ស្ទុះរត់ ទើបគាត់ស្រែកថា ចោរៗផ្អើលដល់អ្នកជិតខាង ជួយដេញចាប់បាន ប្រគល់ឱ្យនគរបាលប៉ុស្តិ៍ចោមចៅទី១។

    សមត្ថកិច្ចបញ្ជាក់ទៀតថា ជនសង្ស័យត្រូវបានប្រគល់ឱ្យផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើការសួរនាំបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនិតិវិធីច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares