• គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​ជិត​២០​នាក់​នៅ​ថ្ងៃ​ទី​១ នៃ​បុណ្យ​ចូល​ឆ្នាំ
    ដោយ admin  ថ្ងៃទី 15 April, 2019  ម៉ោង 00:00 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិាតិ លោក គឹម ខឿន ប្រាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃទី១៤ មេសា ថា នៅ​ថ្ងៃ​ទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៩ មាន​មនុស្ស​ចំនួន ១៧​នាក់​បាន​ស្លាប់ និង ចំនួន ៤៧ នាក់​ផ្សេងទៀត​បាន​រងរបួស​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍។

    លោក​បញ្ជាក់​ថា គ្រោះថា្នក់​ចរាចរណ៍​នេះ​បាន​កើតមានឡើង​ដោយសារតែ​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង បើកបរ ធ្វេសប្រហែស និង​ការ​បើកបរ​ហួស​ល្បឿន​កំណត់។ លោក​មានប្រសាសន៍ទៀតថា នៅនៅថ្ងៃទី១ នៃ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​នេះ ក្រៅពី​គ្រោះថ្នាក់​ចរាចរណ៍​ក៏​មាន​គ្រោះ​អគ្គីភ័យ​បាន​កើត​ឡើង​ដែរ បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​១ខ្នង និង​រោង​សិប្បកម្ម​១។

    លោក​បញ្ជាក់​ថា ហេតុការណ៍​​នេះ​បាន​កើតមានឡើង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​តែ​ពុំ​បណ្ដាលឱ្យមាន​មនុស្ស​ណា​ម្នាក់​រងគ្រោះ​ដោយសារ​គ្រោះ​អគ្គីភ័យ​នោះ​ទេ។ ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​បាន​ចាប់ផ្តើម​ឡើង​ចាប់​ពី​ថ្ងៃទី១៤ ដល់​ថ្ងៃ​ទី១៦ ខែ​មេសា ឆ្នាំ​២០១៩។

    នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បង្ហាញ​ថា រយៈពេល ១៨​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៨ មេសា គឺ​មុន និង​ក្រោយ​ចូលឆ្នាំ​ខ្មែរ កាលពី​ឆ្នាំ​២០១៨ មាន​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២១៨​ករណី​ក្នុង​នោះ​មាន​មនុស្ស​ស្លាប់​ចំនួន ១១៨​នាក់ និង​របួស​ចំនួន ៣៤៣​នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares