• បោះពួយម៉ូតូបុកឡាន ស្លាប់២នាក់ នៅខេត្តកណ្តាល ​
    ដោយ admin  ថ្ងៃទី 13 April, 2019  ម៉ោង 21:41 | សន្តិសុខ​សង្គម

    (ខេត្តកណ្ដាល​)៖ ក្មេងប្រុសអាយុ១៦ឆ្នាំដូចគ្នា២នាក់ ជិះម៉ូតូធុនគ្នា បោះពួយទៅបុកនឹងរថយន្ត ហាយឡែនឌ័រ TOYOTA HIGHLANDER ១គ្រឿងកំពុងបើកបញ្ច្រាសនទិសគ្នា បណ្តាលឱ្យស្កាប់ទាំង២នាក់ភ្លាមៗនៅកន្លែងកើតហេតុកាលពីវេលាម៉ោងជិត១១យប់ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩ នៅលើកំណាត់ផ្លូវជាតិ លេខ​១ ក្នុង​ចន្លោះ​គីឡូ ម៉ែត្រលេខ (៤១​និង​៤២) ចំណុច​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

    សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះ​បង្កឡើង ដោយ​ម៉ូតូ​០១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ​ ស្លាកលេខ ភ្នំពេញ​1BP -7555 អ្នកបើកបរ​ឈ្មោះ​ ឆាន់ ពៅ ភេទ​ប្រុស​ អាយុ១៦ឆ្នាំ ជនជាតិខ្មែ មុខរបរ សិស្ស​ មានទីលំនៅភូមិក្រាំងវែង ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង អ្នករួមដំណើរ​មិន​ស្គាល់ អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​១៦​ឆ្នាំ ដែល​បើក​មាន​ទី​សដៅ​ពី អ្នក​លឿង​ទៅ​ភ្នំពេញ​។

    ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្ត TOYOTA HIGHLANDER ពណ៌​ទឹកប្រាក់ ប្រភេទ​ទេសចរណ៍ ស្លាក​លេខ​ភ្នំពេញ 2HA -4905 បើកបរ​ឈ្មោះ ហុង ឌី ភេទ​ប្រុស​ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​ស្វាយ​ក្ងោ​ង ឃុំ​ស្វាយជ្រុំ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ដែល​បើក​មាន​ទិសដៅ​ផ្ទុយគ្នា បណ្តាលអោយ​ស្លាប់​អ្នកជិះ ម៉ូតូ​ទាំង​០២​នាក់​នៅ​កន្លែងកើតហេតុ​។

    អ្នកបើកបរ​រថយន្ត​ត្រូវបាន​ឃាត់ខ្លួន​។ ម៉ូតូ​ខូច​ធ្ងន់ រថយន្ត​ខូច​ស្រាល​សមត្ថកិច្ចបានយកមករក្សារទុកជាភស្តុតាង នៅ​អធិការដ្ឋាន​នគរបាល​ដ្រុ​ក​កៀនស្វាយ​ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares