• (ព័ត៌មានលំអិត)៖ បុសរសម្នាក់ និងព្រះសង្ឃ២អង្គបានស្លាប់ និងសុគតគរលើគ្នា បន្ទាប់ពីជិះម៉ូតូបុកសត្វគោរត់ឆ្លងផ្លូវ រួចដួលខ្ទាត ត្រូវរថយន្តស៊ីទែនសាំងកិន!
    ដោយ admin  ថ្ងៃទី 13 April, 2019  ម៉ោង 20:37 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ) ៖ បុសរសម្នាក់ និងព្រះសង្ឃ២អង្គបានស្លាប់ និងសុគតគរលើគ្នា បន្ទាប់ពីជិះម៉ូតូឌុបគ្នាបុកសត្វគោរត់ឆ្លងផ្លូវ រួចខ្ទាតដួល ត្រូវរថយន្តស៊ីទែនសាំងបើកបញ្ច្រាស ទិសគ្នាកិនពីលើតែម្តង។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ញាក់សាច់នេះបានកើតឡើងនៅវេម៉ោង១៦ និង២៦នាទី នៅ​ (មុខមុខកន្លែងលក់សាច់ក្រកគោអូរក្រាំងអំបិល) លើផ្លូវជាតិលេខ​ ៤ ចន្លោះគីឡូម៉ែត្រលេ​​ខ​ (៣៨-៣៩) ស្ថិត​ក្នុង​ភូមិស្លា ឃុំវល្លិសរ ស្រុកសំ​រោ​ងទង ខេត្តកំពង់ស្ពឺ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជិះ០១គ្រឿងមម៉ាកC12​5 ពណ៌ខ្មៅ សេរីឆ្នាំ ២០១៤ ពាក់ផ្លាកលេខកំពង់ស្ពឺ​1G-1686 បើកបរដោយឈ្មោះ ទូច កុយ ភេ​ទប្រុស អាយុ១៨ឆ្នាំ នៅភូមិអង្គទន្លាប់ ឃុំសំរោង ទង ស្រុកសំរោងទង ឌុបព្រះសង្ឃ២អង្គ ព្រះនាម​ ទី១-អៀង បញ្ញា ព្រះជន្ម​ ១៧ វស្សា​ និងទី២-ព្រះនាម​ ម៉ៅ រិទ្ធិកា​ ព្រះជន្ម​ ១៦​ វស្សា​ គង់នៅវត្តអង្គទន្លាប់​ ។

    តាមការបញ្ជាក់​ពីមន្រ្ដីនគរបាលចរាចរណ៍ថា ម៉ូតូធ្វើដំណើរពីទិសខាងកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបុកសត្វគោមួយក្បាល​ ដើ​រឆ្លងផ្លូវពី​ជើ​ងទៅត្បូង បណ្ដាលឱ្យម៉ូតូដួលហើយត្រូវរថយន្ដ ០១គ្រឿង ម៉ាកស្ដាលីង ព័ណ៌សរ ពាក់ផ្លាក​លេខភ្នំពេញ3B-6398 សណ្ដោងរឺម៉ក​ ដឹកប្រេ​ងក្រុមហ៊ុន​តេលា​ បើកបរទិសដៅពីលិច​ទៅ​កើ​ត កិនអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង​។ ចំណែក​អ្នកបើកបរបាន​រត់គេ​ចខ្លួនបាត់​។

    ជាទូទៅ​ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្ក​ឡេីង​ ដោយសត្វចិញ្ចឹមមិនដែលឃេីញម្ចាស់ស​ត្វ​ចេញមុខទទួលខុស ត្រូវនោះទេ កន្លងមក​អាជ្ញាធរ​ មានការផ្សព្វផ្សាយនិងណែនាំដល់បង​ប្អូនប្រជាពលរដ្ឋដែលចិញ្ចឹមសត្វមេត្ដាគ្រប់គ្រងនិងមេី​ល​ថែសត្វចិញ្ចឹមឱ្យបានត្រឹមត្រូវកុំបណ្ដោយឱ្យដេីរពាស វាលពាសកាលដែលអាចបង្កហេតុផ្សេងៗ ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍នេះជាដើម។ បើតាមការកត់សម្គាល់ភាគច្រើនសត្វគោដែលដេីរពាសពេញថ្នល់ជាតិ គឺអ្នកមានមុខរបររកសុីកាប់គោ​ព្រលែងចោលដេីរតាមចិត្ដដូចជានៅម្ដុំថ្នល់ទទឹងជាដេីម។

    បចបច្ចុប្បន្នសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារនិងគណៈកម្មការវត្ដ​ ទទួលទទួលយកធ្វេីបុណ្យតាមទំនៀមទំលាប់សាសនា។ រីឯវត្ថុតាងយកមករក្សាទុ​ក​បណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំ​ចំណាត់ការ​តាមនីតិវិធី​ច្បាប់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares