• មន្ត្រីកិច្ចសន្យា ACU ម្នាក់ អាយុ៦៤ឆ្នាំដាក់ពាក្យប្តឹងនគរបាលខណ្ឌដង្កោ៥នាក់ ករណីប្រើហិង្សាធ្ងន់ធ្ងរដោយសារច្រឡំជាជនបង្កគ្រោះថ្នាក់ចរាចរណ៍
    ដោយ admin  ថ្ងៃទី 12 April, 2019  ម៉ោង 07:09 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ មន្ត្រីកិច្ចសន្យានៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ម្នាក់ បានដាក់ពាក្យប្តឹងទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ដោយចោទប្រកាន់ទៅលើ មន្រ្តីនគរបាលខណ្ឌដង្កោមួយក្រុម ដឹកនាំដោយអធិការរងម្នាក់ ថា បានតាមប្រើហិង្សាព្រួតវាយយ៉ាងខ្លាំងលើរូបគាត់ ដោយសារតែការច្រឡំករណីគ្រោះថ្នាក់ចរាចរណ៍។

    សកម្មភាពរបស់មន្រ្តីនគរបាលមួយក្រុមនេះ ត្រូវបានគេថតបាន និងយកទៅបង្ហោះនៅលើបណ្តាញសង្គម Facebook នាំឲ្យមានការរិះគន់យ៉ាងកក្រើកពីមហាជន និងស្នើទទូចឲ្យចាត់វិធានការ តាមច្បាប់ក្រុមមន្រ្តីនគរបាលទាំងនេះ។

    យោងតាមពាក្យបណ្តឹងរបស់លោក ឃឹម ខុម អាយុ៦៤ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រែករទាំង សង្កាត់ព្រែក កំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមន្ត្រីកិច្ចសន្យានៃ អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង៨ យប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ នៅក្នុងពាក្យបណ្តឹង ជនរងគ្រោះបានចោទទៅលើមន្រ្តីនគរបាលចំនួន៥នាក់ ក្នុងនោះអធិការរងម្នាក់មានឈ្មោះ នាក់ ណារ៉ូ និងមន្រ្តីនគរបាលប៉ុស្តិ៍ដង្កោ ៤រូបផ្សេងទៀត។

    ជនរងគ្រោះបានឱ្យហដឹងថា នៅយប់ថ្ងៃកើតហេតុ ខណៈលោកកំពុងបើករថយន្តម៉ាក Prius តាមផ្លូវ៥០ម៉ែត្រ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Prius បើកមកកៀរ រថយន្តលោក នាំឱ្យមានការខូចខាត ប៉ុន្តែលោកមិនបានតាមរថយន្តនោះទេ ដោយបើកលឿនពេក។ ភ្លាមៗនោះស្រាប់តែមាននគរបាលមួយក្រុមខាងលើ មានទាំងរថយន្ត និងម៉ូតូផងប្រហែល៦គ្រឿង បានបើកដេញពីក្រោយរហូតតាមរថយន្តលោកទាន់ នៅក្នុងវត្តព្រែកថ្លឹង រហូតប្រើហិង្សាយ៉ាងដំណំ មិនសួររកហេតុផល បើទោះគាត់បានសុំអង្វរ និងសុំឱ្យសួរនាំរកខុសត្រូវសិនក៏ដោយ។

    សម្រាប់សកម្មភាពប្រើហិង្សានេះ ជនរងគ្រោះសុំឱ្យផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមច្បាប់ និងទាមទារសំណងចំនួន ៥ម៉ឺនដុល្លារផងដែរ។ ខាងក្រោមនេះជាខ្លឹមសារលម្អិតនៅក្នុងពាក្យបណ្តឹងរបស់ជនរងគ្រោះ៖

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares