• ពុលត្រីកំពតស្លាប់ឪពុក និងកូនស្រី ម្តាយកំពុងសង្គ្រោះនៅមន្ទីពេទ្យ
    ដោយ admin  ថ្ងៃទី 12 April, 2019  ម៉ោង 07:16 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ) ៖ មានករណី ពុលត្រីកំពតមួយរហូតបណ្តាលឱ្យឪពុក និងកូនស្រី ស្លាប់បាត់បង់ជីវិត រីឯស្ត្រីជាប្រពន្ធ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ១៤ និង៤០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នេះ ស្ថិតនៅចំណុចភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

    សូមជម្រាបថា នេះមិនមែនជាលើកទីមួយទេ ដែលមានករណីពុលត្រីកំពតនេះ ពោលគឺធ្លាប់មានករណីពុលរបៀបនេះជាយូរកន្លងមកដែរ។ ប្រសិនបើអ្នកបរិភោគមិនស្គាល់ត្រីប្រភេទណាពុលហើយប្រភេទណាមិនពុលទេនោះ។ គួរជៀសវៀងកុំបរិភោគត្រីកំពតអី ព្រោះវាអាចប្រឈមមុននឹងករណីពុលនេះសម្លាប់មនុស្សបែបនេះ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares