• បុរសទះកំផ្លៀងស្រ្តីម្នាក់នៅចិញ្ចើមផ្លូវ ​ឱ្យដួលដាច់ផ្ងារអុកគូថ ​ទីបំផុត​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ ​
    ដោយ admin  ថ្ងៃទី 12 April, 2019  ម៉ោង 00:27 | សន្តិសុខ​សង្គម

    (ភ្នំពេញ​)៖ ​នៅទី​បុំ​ផុត​បុរស​ម្នាក់​ដែល​បាន​បង្ក​ហិង្សា​ទះកំផ្លៀង​ស្ត្រី​ម្នាក់​ឱ្យ​ដួល​ដាច់ផ្ថារអុកគូទ​បះជើងនៅនឹង​ថ្នល់​ ​កាលពី​ថ្ងៃទី០៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​នៅ​ចំណុច​ផ្លូវ​លេខ១៣៦​ ​កែង​នឹង​ផ្លូវ​លេខ១៥​ ​សង្កាត់​ផ្សារ​កណ្តាល​ទី១​ ​ខណ្ឌដូនពេញ​នោះ​ ​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ​ប្រើ​វិធានការ​ត្រជាក់​ ​នាំ​យក​មក​ផ្តន្ទា​ទោស​ហើយ​។​

    ​លោក​ ​រ័ត្ន​ ​ស្រ៊ា​ង​ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ​បាន​អះអាង​ថា​ ​បន្ទាប់ពី​កម្លាំង​ជំនាញ​របស់​លោក​ ​បាន​ធ្វើការ​កំណត់​អត្តសញ្ញាណ​រថយន្ត​របស់​ជន​បង្ក​ ​ដឹង​ថា​ ​ជារ​ថ​យន្ត​របស់​ក្រុមហ៊ុន​មួយ​ ​លោក​ក៏បាន​ស្នើ​ទៅ​ក្រុមហ៊ុន​ឱ្យចេញមុខទទួលខុសត្រូវ។ បន្ទាប់មកក​ ​ក្រុម​ហ៊ុន​ក៍​បាន​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​ ​ដោយ​នាំ​យក​ជនសង្ស័យ​ ​ទៅ​ប្រគល់​ដល់​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តែម្ដង​។​

    ​ជនសង្ស័យ​មានឈ្មោះ​ ​ឡោ​ ​ប៊ុ​នភ័​ក្ត្រ​ ​អាយុ៤៣ឆ្នាំ​ ​មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​ ​ពេលនេះ​កំពុង​ត្រូវ​បាន​កម្លាំង​ជំនាញ​ ​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ​ធ្វើការ​សួរនាំ​ ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ​ដើម្បី​ផ្តន្ទា​ទោស​តាមច្បាប់​ ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares