• សង្ក្រាន្តឆ្នាំថ្មីលើប្រឡាយបឹងត្របែក អាជ្ញធរឱ្យរុះរើចេញ ដោយសារមិនបានសុំច្បាប់ ហើយបានធ្វើឱ្យមានការខកចិត្ត
    ដោយ admin  ថ្ងៃទី 7 April, 2019  ម៉ោង 08:36 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ អាជ្ញាធរបានចុះទៅហាមឃាត់ និងរុះរើទីតាំងរៀបចំសង្ក្រាន្តឆ្នាំថ្មី លើប្រឡាយទឹកស្អុយបឹងត្របែកក្រោមហេតុផលមិនបានសុំការរៀបចំពិធី។ ទាក់ទងនឹងការរុះរើនេះ លោក សាន ដារាវីត ដែលជាអ្នកផ្តួចផ្តើមរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅលើប្រឡាយទឹកស្អុយបឹងត្របែក មិនបានអត្ថាធិប្បាយអ្វីឡើយ ប៉ុន្តែក៏ព្រមរុះរើតាមការទាមទាររបស់អាជ្ញាធរ។

    បញ្ហានេះបានធ្វើឱ្យអ្នកចូលរួម បានសម្តែងការខកចិត្ត និងសោកស្តាយ ចំពោះការខកខានរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះដើម្បីទទួលទេវតាឆ្នាំថ្មីឱ្យព្រះអង្គជួយសម្តែងឫទ្ធិរំឭកអាជ្ញាធរឱ្យយកចិត្តទុកដាក់សម្អាតប្រឡាយទឹកស្អុយនេះជាប្រចាំផង។ សូមបញ្ជាក់ថា តាមគម្រោងសង្ក្រាន្តឆ្នាំថ្មី ដែលរៀបចំនៅលើប្រឡាយលូបឹងត្របែកនេះ ត្រូវចាប់ផ្តើមពីម៉ោង៣ រសៀល ដល់ម៉ោង៩យប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares