• ជនដៃដល់ក្នុងករណី ឃាតកម្មដ៌សាហាវឃោរឃៅត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
    ដោយ admin  ថ្ងៃទី 6 April, 2019  ម៉ោង 16:14 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ចាម)៖ ករណីឃាតកម្ម កាត់ក្បាល យាយ និងចៅ ស្រីដែលបង្កការភិតភ័យដល់ប្រជាពលរដ្ឋត្រូវបានសមត្ថកិច្ច ចាប់បាន ជនសង្ស័យហើយឈ្មោះ ស៊ឹម ខេង ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

    លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា កាលពីថ្ងៃទី០៣ មេសា ឆ្នាំ២០១៩ មានករណីឃាតកម្ម១ ដ៍សាហាវ ជនរងគ្រោះ២នាក់ ត្រូវបានឃាតករ កាត់ក្បាល យកទៅបាត់ ឈ្មោះ ពូ អូន ភេទស្រី អាយុ៦៥ឆ្នាំ និងចៅ ឈ្មោះ ខេង សាវឿន ភេទស្រី អាយុ០៦ឆ្នាំ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

    ករណីខាងលើនេះសមត្ថកិច្ចកំពុងសាកសួរ និងប្រមូលភស្តុតាង ចងក្រងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares