• អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​ប្រ៊ុយណេ​ ​ត្រូវត្រូវប្រហារជីវិតនឹងដុំថ្ម! ច្បាប់អនុម័តសប្ដាហ៍ក្រោយនេះ ​!​ ​
    ដោយ admin  ថ្ងៃទី 28 March, 2019  ម៉ោង 19:19 | អន្តរជាតិ

    ប្រទេស​ប្រ៊ុយណេ​ ​៖ នាយករដ្ឋមន្ត្រីប្រ៊ុយណេ ​នឹង​សម្រេច​អនុម័ត​ច្បាប់​ថ្មី​ ​កំណត់​ដាក់ទោស​ប្រហារជីវិត​ ​ដោយ​ឱ្យ​ប្រជាជន​យក​ដុំ​ថ្ម​គប់​រហូត​ទាល់តែ​ស្លាប់​ ​។​ ​ច្បាប់​ថ្មីនេះ​នឹង​ត្រូវ​អនុម័ត​ជាធរមាន​នៅ​ថ្ងៃទី​ ​០៣​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​ខាងមុខនេះ​ ​។

    ការប្រកាស​បង្កើត​ច្បាប់ព្រហ្មទណ្ឌ​ថ្មី​ ​ប្រហារជីវិត​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​លើទឹក​ដី​ប្រទេស​ដែល​តូចជាង​គេ​នៅ​តំបន់​អាស៊ាន​នេះ​ ​គឺ​យោងទៅតាម​សាសនា​ឥស្លាម​ដ៏​តឹងរ៉ឹង​បំផុត​ ​។​ ​ការ​ស្រឡាញ់​ភេទ​ដូចគ្នា​ចាត់ទុកជា​ជនល្មើស​ដែល​បំពាន​ទៅលើ​សាសនា​ឥស្លាម​ ​។​ ​ការ​ដាក់ទោស​ដោយ​ការ​គប់​ដុំ​ថ្ម​រហូត​ទាល់តែ​ស្លាប់​នេះ​ ​គឺ​នឹង​អនុវត្ត​ដោយ​ផ្ទាល់​នៃ​ក្រុម​មូស្លី​មក្នុង​ប្រទេស​ប្រ៊ុយណេ​ ​។​

    ច្បាប់​ថ្មី​ដ៏​តឹងរ៉ឹង​ ​នេះ​ ​ធ្លាប់​ត្រូវ​បាន​ប្រកាស​កាលពី​ឆ្នាំ​ ​២០១៤​ ​មក​ម្ល៉េះ​ ​ប៉ុន្តែ​ត្រូវ​បា​នព​ន្យា​ពេល​ជាបន្តបន្ទាប់​ ​រហូតដល់​ឆ្នាំ​ ​២០១៩​ ​ច្បាប់​ដ៏​ឃោ​រឃៅ​នេះ​ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​ស្ងៀមស្ងាត់​បំផុត​ ​។​ ​យ៉ាងណាក្ដី​បន្ទាប់ពី​ការប្រកាសច្បាប់ព្រហ្មទណ្ឌថ្មី ​ឱ្យមានការ​ដាក់ទោស​ប្រហារជីវិត​នេះ​ ​បាន​ធ្វើឱ្យមានការតក់ស្លុតជាខ្លាំងពីសំណាក់ក្រុម​សិទ្ធិមនុស្ស​ ​ដោយសារ​ប្រទេស​មួយ​នេះ​ក៏​ធ្លាប់​បាន​អនុម័ត​ច្បាប់​ដ៏​ឃោ​រឃៅ​មួយ​ ​គឺ​ការ​ដាក់​កាត់​ដៃ​ចោល​ ​ចំពោះ​បុគ្គល​ដែល​ពាក់ព័ន្ធ​អំពើ​លួច​ ​ឬ​ ​ប្លន់​ ​៕​ ​

    ប្រភព ៖ CNN, ប្រែសម្រួលដោយ Popular magazine

    នាយករដ្ឋមន្ត្រីប៊្រុយណេ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares