• បុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកអ្នកអង្គុយមុខផ្ទះ រួចបន្តចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យស្លាប់២នាក់ និងរបួសធ្ងន់ ៥នាក់!
    ដោយ admin  ថ្ងៃទី 28 March, 2019  ម៉ោង 18:44 | សន្តិសុខ​សង្គម

    (​ភ្នំពេញ)​៖​ មនុស្ស​២​នាក់​ បាន​ស្លាប់​ និង​៥​នាក់​ផ្សេង​ទៀត​រង​បួស​ធ្ងន់​ក្នុងករណីរថយន្តបុកចូលផ្ទះប្រជាពលរដ្ឋកាលពីវេលាម៉ោង​១១​និង​៤៥​នាទី​ ថ្ងៃទី២៨ ខែមីនា​ ឆ្នាំ​២០១៩​នៅ​ចំណុច​មុខ​ផ្ទ​លេខ​១២​ ក្រុម​ទី​១៣​ ភូមិ​៤​ ផ្លូវ​លេខ​៣២៤​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​។​

    ​លោក​វរសេនីយ៍ទោ​ សុខ​ ហេង​ អធិការ​នគរបាល​ទួល​គោក​ បានឱ្យ​ដឹង​ថា​ រថយន្តបង្កម៉ាកលុច ស៊ីស RX300 ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AN-2395​ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ ឈ្មោះ​ ទឹម​ គឹ​ម​ទិច​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ផ្ទះ​លេខ​២៥A​ ភូមិ​២​ ផ្លូវ​៣២៤​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​មក​ទិស​ខាងត្បូង​តាម​បណ្ដោយ​ ផ្លូវលេខ៣២៤ លុះដល់​កន្លែង​កើតហេតុ​បាន​បើកបរ​ជ្រុល​ចង្កូតរថយន្ដ​បុក​មនុស្ស​កំពុង​អង្គុយ​មុខ​ផ្ទះ​លេខ​១២​ បណ្តាលឱ្យអ្នកស្លាប់ចំនួន០២នាក់ (​កន្លែង​កើតហេតុ​ម្នាក់​ និងម្នាក់ទៀតក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ)​ នឹង​រង​របួសធ្ងន់​ប្រហែល​ចំនួន​៥​នាក់​ បានបញ្ជូនទៅមន្ទីរពេទ្យ។

    ​លោក​អធិការ​បន្ត​ថា​ ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរ​ពេ​ទ្យ​ ចំណែក​អ្នកបើកបរ​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​កសាង​ឯកសារ​តាម​នីតិវិធី​ច្បាប់​ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares