• ប្រជាពលរដ្ឋ រស់នៅតំបន់ ពយម៉ាចូវ ប្រតិកម្មនឹងការផ្សាយព័ត៌មានបំភ្លៃ ពីគេហទំព័រ (T N TV) ថាបង្ខូចកេរ្តិ៍ពួកគាត់!
    ដោយ admin  ថ្ងៃទី 26 March, 2019  ម៉ោង 19:57 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ ក្រោយពី គេហទំព័រ (T N TV) បានធ្វើការចុះផ្សាយតាមបណ្តាញសង្គមជាសាធារណៈ ចោទ ប្រកាន់ លោក ញ៉ក់ គីមតុង និងលោក ជៀម ជន ចោទថាជាមេខ្លោងបង្កភាពអនាធិបតេយ្យ ក្នុងការកៀងគរ ប្រជាពល រដ្ឋមកពីគ្រប់ ទិសទីឱ្យចូលមករំលោភបំពានយកដីតំបន់ ពយម៉ាចូវ និងប្រើអំពើហិង្សាលើម្ចាស់ដី ស្របច្បាប់ វាយរបង វាយ ផ្ទះ អ្នកដ៏ទៃ រំលោភយកធ្វើកម្មសិទ្ធិផ្ទាល់ រូចមកប្រជាពល រដ្ឋ រាប់រយគ្រូសារ រស់នៅតំបន់ ពយម៉ាចូវ ដែលស្គាល់ លោក ញ៉ក់ គឹមតុង និង លោក ជៀម ជន ច្បាស់ បានសម្តែងប្រតិកម្ម យ៉ាងខ្លាំងខ្លាដោយ និយាយថា នេះជាការផ្សាយ គ្មានការពិតគ្មានវិជ្ជាជីវ រំលោភសិទ្ធិ សេរីភាពអ្នកដ៍ទៃ ក្នុងគោលដៅ ចេតនាបំផ្លាញ កិត្តិយស់អ្នកដទៃ ព្រោះតែផល ប្រយោជន៍របស់ខ្លូនបន្តិចបន្តូច។ នេះជាទង្វើមួយដែល ការផ្សព្វផ្សាយ (T N TV)ត្រូវតែចេញមុខមកទទូលខុសត្រូវ ។

    លោក ពួ លន់ ជាប្រជាលរដ្ឋម្នាក់ ក្នុងចំណោម ប្រជាពលរដ្ឋ រស់នៅតំបន់ ពយម៉ាចូល នៅចំពោះមុខក្រុមអ្នកសាព័ត៌មាន បានធ្វើការបញ្ជាក់ថា គាត់ស្គាល់ លោក ញ៉ក់ គឹមតុង និង លោក ជៀម ជន ជាច្រើនឆ្នាំមកហើយ និងដឹងយ៉ាងច្បាស់ ពីចរិករបស់ពួគាត់ គឺពួកគាត់គ្រាន់ជាឈ្មូញកណ្តាល រកស៊ីរបរទិញលក់ដីតែប៉ុណ្ណោះ ហើយដីដែលគាត់មាន សុទ្ធសឹង បានពីការទិញទាំងអស់ ហើយប្រជាពលរដ្ឋ ដែលធ្លាប់ លក់ដីឱ្យគាត់ សុទ្ធសឹង រស់នៅ លើដីតំបន់ពយម៉ាចូវ ទាំងអស់ក្នុងពេលបច្ចុប្បន្ន សរុបសេចក្តីមកការ ផ្សព្វផ្សាយថា លោក ញ៉ក់ គឹមតុង និង លោក ជៀមជន ថា នាំក្រុមអនាធិបតេយ្យមកពីគ្រប់ទិសទី មករំលោភដីគេ និងរហូត វាយរបងថ្មរបស់គេ ឬវាយផ្ទះគេ ចូលទៅកាន់យកជារបស់ខ្លូននោះ វាជារឿងមិនពិតទេ។ ការផ្សព្វផ្សាយ បែបនេះ វាជាទង្វើមួយ ក្នុងចេតនាបំផ្លាញកិត្តិយស់ លោក ញ៉ក់ គឹម តុង និងលោក ជៀម ជន យ៉ាងពិតប្រាកដ ព្រោះតែផលប្រយោជន៍បន្តិចបន្តូច ហើយអ្វីដែលគួរឱ្យកត់សម្គាល់ ផងនោះ គឺលោក ញ៉ក់ គឹម តុង និងលោក ជៀម ជន មិនបាន រស់នៅលើដីតំបន់នេះ រយៈពេលជិត២ឆ្នាំ មកហើយ ។

    ជាមួយនឹងប្រត្តិកម្ម ខាងលើនេះ ប្រជាពលរដ្ឋ រស់តំបន់ពយម៉ាចូវ សូមណូពរ ឱ្យប្រព័ន្ធផ្សព្វផ្សាយ (T N TV) រកឱ្យឃើញ ការពិតនូវអ្វីដែលខ្លូនបានធ្វើការផ្សព្វផ្សាយ ដូចជា តើមនុស្សណាខ្លះ ដែល លោក ញ៉ក់ គឹមតុង និង លោក ជៀម ជន ជូលឱ្យមកបង្កភាពអនធិបតេយ្យ រំលោភបំពានលើដីអ្នកដ៏ទៃ ហើយដីចំណុច ដែលបញ្ជាក់ថា លោក ញ៉ក់ គឹមតុង និង លោក ជៀម ជន ទៅរំលោភ (សូមបង្ហាញទីតាំង និងម្ចាស់ដីមក) ហើយបើចងដឹងច្បាស់ សូមអញ្ជើញ មកតំបន់ ម៉ាចូវដោយ ផ្ទាល់មក ប្រជាពលរដ្ឋរងចាំស្វាគមន៍ជានិច្ច នឹងត្រូវបញ្ឈប់ជាបន្ទាន់ រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបង្ក ផលប៉ះពាល់ដល់អ្នកដទៃ ពោលគឺ ត្រូវយល់ដឹង ពីក្រម សិល្បៈធម៌ វិជ្ជាជីវ ភាពថ្លៃថ្នូរ ក្នុងនាមជាអ្នសាព័ត៌មាន ដែលមនុស្សគ្រប់រូបគោរព ហើយត្រូវ តែធ្វើការពិនិត្យឱ្យបានច្បាស់គ្រប់ព័ត៌មាន មុននឹងធ្វើកាផ្សព្វផ្សាយ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares