• ទីបំផុត ប៉េអឹមស័ក្តិ៤​ កូនប្រុសមេប៉េអឹមខេត្តក្រចេះ ត្រូវ​តុលាការ​ចេញ​ដីកា​ឃុំខ្លួន​
    ដោយ admin  ថ្ងៃទី 26 March, 2019  ម៉ោង 17:49 | សន្តិសុខ​សង្គម

    (​ខេត្តកំពង់ចាម​) ៖ នៅទីបំផុត មន្ដ្រីអាវុធហត្ថឈ្មោះ សាន្ដ សុខុម ដែលជា​កូនប្រុស​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ ត្រូវបាន​ចៅក្រម​តុលាការ​ ចេញដីកាសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី២៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ ក្រោម​ការចោទប្រកាន់​ពី​បទ “ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ដោយ​គំរាមកំហែង​នឹង​អាវុធ​”។

    បើយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ លោក នៅ យ៉ារ័ត្នចៅក្រម ស៊ើបសួរ​សាលាដំបូង​ខេត្ត​កំពង់ចាម ជន​នេះ​ត្រូវដាក់​ឱ្យស្ថិតនៅក្រោមការពិនិត្យ ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ដោយ​គំរាមកំហែង​នឹង​អាវុធ​ និងប្រើប្រាស់អាវុធ ដោយ​គ្មាន​ការអនុញ្ញាត កាកាលពីថ្ងៃទូ១៨ ខែ​មិនា​ ឆ្នាំ២០១៩ តាម​មាត្រា ២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា ២០ នៃ​ច្បាប់ ស្ដីពី​ការគ្រប់គ្រង​អាវុធ គ្រឿង​ផ្ទុះ​និង​គ្រាប់រំសេវ​។ បើ​តាម​លោក​ចៅក្រម​យកល់ឃើញថា ការឃុំខ្លួន​បណ្ដោះអាសន្ន​មាន​សារៈសំខាន់​ ដើម្បីបង្ការរាល់ការដាក់សម្ពាធលើសាក្សី និង​មាន​ភាពចាំបាច់ ដើម្បី​ធានា​រក្សា វត្តមាន ជន​ត្រូវ​ចោទ​សម្រាប់ ដំណើរការ​ស្វែងរក​យុត្តិធម៌ និង​ដើម្បី រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ និង​ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​ជន​នេះ ។ លោក​ចៅក្រម​ក៏បាន​សម្រេច បង្គាប់​ឱ្យឃុំខ្លួន ឈ្មោះ​ សាន្ត សុខុមជាបណ្ដោះ អាសន្ននៅពន្ធនាគារខេត្តកំពង់ចាម។

    ​សូមបញ្ជាក់​ថា កាលពី​រសៀល​ម្សិលមិញ មន្ត្រី​អាវុធហត្ថ សាន្ត សុខុម បាន​ចេញ​មក​បង្ហាញ​មុខ នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត ដើម្បី​ទទួល​ទោស​របស់​ខ្លួន ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​យុវជន ទាំង​២​នាក់​នោះ ហើយ​ត្រូវបាន​បញ្ជូន​ខ្លួន​បន្ដ​ទៅ​តុលាការ ដើម្បី​បន្ដ​ការសួរនាំ​។ តំណាង​អយ្យការ នៃ​សាលាដំបូង​ខេត្ត​កំពង់ចាម បានសម្រេច​ចោទប្រកាន់ កូនប្រុស​មេបញ្ជាការ​អាវុធ ខេត្តក្រចេះ​ ចំនួន២ បទល្មើស ក្នុងនោះ​មាន​បទ «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថានភាព​ទម្ងន់ទោស ដោយ​គំរាមកំហែងនឹងអាវុធ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​»​។​

    កាលពី​ព្រឹក​ម្សិលមិញ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ព្រមាន​ថា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន នឹង​ប្រឈមមុខ​បាត់បង់​តំណែង តួនាទី​របស់​ខ្លួន ប្រសិនបើ​មិន​នាំ​កូន​ប្រុស​ឈ្មោះ សាន្ត សុខុម ជា​មន្ត្រី​អាវុធហត្ថ​ដែរនោះ ចូលខ្លួន​ដោះស្រាយ​បញ្ហា​ជុំវិញ​ការប្រើ​ហិង្សា​លើ​យុវជន​ពីរ​នាក់​នៅក្នុង​ខេត្ត​កំពង់ចាម​ទេនោះ​។​

    ​ក្រោយពីមានការព្រមានពីសម្តេច​តេជោ លោក​ឧត្តមសេ នីយ៍ត្រី សាន្ត ប៊ុន​ថា​ន ជា​អ្នក​នាំ​កូនប្រុស​របស់​ខ្លួន យកមក​ប្រគល់ជូន​អាវុធហត្ថ ខេត្ត​កំពង់ចាម ដើម្បី​ទទួល​ទោស​កំហុស​ទាំង​នេះ ហើយ​លោក​បាន​ព្យាយាម​ទាក់ទង​កូន រហូត​បាន​នាំ​ខ្លួន​មក​ប្រគល់​ជូន​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​កំពង់ចាម​នៅពេល​នេះ​តែម្តង​។​

    សូមរំឭកថា កូនប្រុសលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន គឺ​លោក សាន្ត សុខុម ដែល​ជា​មន្ត្រី​អាវុធហត្ថ​ខេត្តក្រចេះ​ពាក់​ស័ក្តិ​៤ កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៩​កន្លងទៅនេះ បាន​ប្រើ​ហិង្សា​ដោយ​ដាល់ និង​ឡើង​ជង្គង់​ទៅលើ​យុវជន​ពីរ​នាក់​នៅ​កន្លែង​លេង​អ៉ីន​ធើ​ណេត​មួយ​កន្លែង​ក្នុង​ខេត្ត​កំពង់ចាម​។ ក្រៅពី​ដាល់ និង​ឡើង​ជង្គង់​ហើយ​មន្ត្រី​អាវុធហត្ថ​រូបនេះ ថែមទាំង​បាន​ដក​កាំភ្លើង​ភ្ជង់ លើ​យុវជន​ពីរ​រូប​នោះ​ថែម​ទៀត​ផង​។​

    ​ក្រោយ​ទទួល​បណ្តឹង​ពី​យុវជន​រងគ្រោះ​ឈ្មោះ វ៉ាន់ ចាន់​អទិច្ច​បញ្ញា និង​ឈ្មោះ យ៉េ ចិន្តា ហើយ​នោះ លោក ហាក់ ហ៊​ន់ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៩​ បានបានចេញដីកាឱ្យកូនប្រុសមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ​ឈ្មោះ សាន្ត សុខុម ចូល​ខ្លួន​នៅ​មុខ​អយ្យការ​ឱ្យបានមុនថ្ងៃទី២៦ ខែ​មេសា ឆ្នាំ​២០១៩ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រើ​អំពើ​ហិង្សា​នេះ​។

    ​សម្តេច​តេជោ បាន​ថ្លែងបញ្ជាក់​ផ្តាំទៅមេប៉េអឹម (​អាវុធហត្ថ​) ខេត្តក្រចេះ​ផង បញបញ្ចុះបញ្ចូលកូនឱ្យមកតាមការកោះហៅរបស់ព្រះរាជអាជ្ញាខេត្ត​កំពង់ចាម​មក​។ វា​អត់​ទាន់​មាន​រឿង​អី​ទេ ប៉ុន្តែ​បើ​ស្រឡាញ់​កូន​ពេក​អ្នកនឹង​អស់​ស័ក្តិ​។ ខ្ញុំ​អត់​ធ្វើ​អី​ទេ ខ្ញុំ​គ្រាន់តែ​ដក​ស័ក្តិ​បណ្តេញចោល​តែ​ប៉ុណ្ណឹង​៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares