• ពលរដ្ឋថា៖ អាជ្ញាធរឃុបឃិតចាក់ដីលុបសមុទ្រលុបព្រៃលិចទឹក នៅតំបន់កោះខ្យងយកលក់ឱ្យចិន
    ដោយ admin  ថ្ងៃទី 23 March, 2019  ម៉ោង 19:50 | សន្តិសុខ​សង្គម

    ខេត្តព្រះសីហនុ៖ ក្រុមអ្នកចាក់ដីលុបសមុទ្រលុបព្រៃលិចទឹក នៅតំបន់កោះខ្យង ស្ថិតក្នុង ឃុំអូរជ្រៅ ទំហំប្រមាណជិត ២ហិកតា ត្រូវបានគេឃុបឃិតគ្នា ចាក់ដីលុបយ៉ាងរលូន ក្នុងគោលបំណងយកដីនោះ លក់ឱ្យក្រុមហ៊ុន ចិន តម្លៃប្រមាណជាង១លានដុល្លារ សម្រាប់សាងសង់ កំពង់ផែចតទូក។ ដោយបញ្ហានេះ ក្រុមអ្នករត់ការចាក់ដីបាននិយាយប្រាប់ អ្នកសារព័ត៌មាន យ៉ាងឡូយថា ដីនេះជាដី មិត្តភក្តិ របស់លោក មេឃុំអូរជ្រៅ ហើយការចាក់ដីបែបនេះ ក៏បាន ការអនុញ្ញាត ពីលោកមេឃុំផងដែរ។ ដូចនេះបើចង់ដឹងថាមានច្បាប់ឬ យ៉ាងណានោះ សូមទៅសួរលោកមេឃុំទៅនោះនឹងដឹងហើយ។

    ជុំវិញបញ្ហាចាក់ដីខាងលើនេះ បើតាមប្រជាពលរដ្ឋ រស់នៅតំបន់កោះខ្យង បាននិយាយប្រាប់ឱ្យដឹងថា ដីចំណុចដែល គេចាក់ដីលុបសមុទ្រនេះ គឺជាដីឆ្នេរសមុទ្រ និងដីព្រៃលិចទឹក ដែលកន្លងមកជាកន្លែងចតទូករបស់ក្រុមអ្នកនេសាទ។ ក្រុមប្រជាពលរដ្ឋបានបន្តទៀតថា នៅមុនពេលចាក់ដី គេតែងឃើញរថយន្ត ទំនើបរបស់ជនជាតិ បាន ទៅឈរនៅលើដីខាងលើ និងបានធ្វើកាយវិកា ចង្អុល ឆ្វេង ចង្អុលស្តាំ ទំនងដូចជាចងធ្វើការសាងសង់ អ្វីមួយ អ៊ីចឹងដែរ ។ លុះរំលងបានចំនួនប្រមាណ ១០ថ្ងៃក្រោយ ក៏ស្រាប់តែ មានសកម្មភាពចាក់ដី លុបសមុទ្រ និងព្រៃលិចទឹក នៅទីតាំងដីនោះតែម្តង ដោយការចាក់នេះ ត្រូវបានគេប្រាប់ឱ្យដឹងថា ដីចំណុចនេះត្រូវបាន គេលក់ឱ្យទៅក្រុមហ៊ុន ចិន អស់ហើយ ក្នុងតម្លៃជាង១លានដុល្លារ ដើម្បីយកធ្វើជាកន្លែងផែចតទូក ។

    ដោយឡែកបុរសម្នាក់ ដែលមានតួនាទីជាអ្នកចាំរាប់ជើងរថយន្តដឹកដី ខណៈពេលក្រុមអ្នកសារព័ត៌មាន ធ្វើការសួរនាំ បុរសរូបនោះ បានឆ្លើយយ៉ាងឡូយថា ដីនេះជាដីរមិត្តភក្តិ លោកមេឃុំអូរជ្រៅ ដូចនេះបើចង់ដឹង មានច្បាប់ឬអត់ច្បាប់ សូមអញ្ជើញទៅសួរលោក មេឃុំ ទៅនោះនឹងដឹងហើយ ។ លោក ជីប ចាន់រ៉ាវី មេឃុំអូរជ្រៅ ជុំវិញបញ្ហាចាក់ដីខាងលើនេះ លោក បានឆ្លើយបដិសេដ្ឋថា គាត់មិនស្គាល់អ្នកចាក់ដីខាងលើនេះទេ ហើយបញ្ហាចាក់ដីនេះ កន្លងមក លោកក៏ធ្លាប់ឱ្យមន្រ្តី សាលាឃុំចុះទៅធ្វើការហាមឃាត់ដែរ តែគេមិនស្តាប់ និងនៅតែបន្តចាក់រហូត ។

    លោក សរ កក្តដា អភិបាលស្រុកព្រៃនប់បានបញ្ជាក់ថា ជុំវិញបញ្ហាចាក់ដីខាងលើនេះ លោក មិនបានដឹងទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ករណីនេះ លោកនឹងឱ្យមន្រ្តី ស្រុក ចុះទៅពិនិត្យជាក់ស្តែង ដើម្បីមានវិធានការតាមផ្លូវច្បាប់ ហើយក្នុងករណី ពិនិត្យឃើញថា ការចាក់ដីនោះ បង្ករផល ប៉ះពាល់ ដីព្រៃលិចទឹក និងឆ្នេរសមុទ្រ លោកនឹងឱ្យកាយចេញវិញឱ្យអស់ មិនយោគយល់នោះឡើយ ។

    សូមបញ្ជាក់ផងដែរថា តំបន់កោះខ្យង ជាតំបន់ សំបូរទៅ ប្រជាពលរដ្ឋ ប្រកបមុខរបរនេសាទ ប៉ុន្តែអ្វីដែលគួរឱ្យចាបអារម្មណ៍នោះគឺ ដីព្រៃលិចទឹកមួយភាគធំត្រូវបានគេឃុប ឃិត ជាមួយក្រុមអ្នកមានលុយ មានអំណាចចាក់ដីលុបយកធ្វើជាកម្មសិទ្ធិ អស់ទៅហើយ ដោយសារតែ ថ្នាក់ដឹកនាំ តំបន់នោះ ខ្វះការទទូលខុស ត្រូវ ឬអាចនិយាយបានថាជា អំពើពុករលួយ ហើយសម្រាប់ ប្រជាពលរដ្ឋក្រីក្រដែលប្រកបមុខរបរនេសាទបច្ចុប្បន្ន ស្ទើររកកន្លែងចត លែងបានហើយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares