• ភ្លើងប្រច័ណ្ឌ ប្រពន្ធកាប់ប្តីកំពុងដេកក្នុងអង្រឹង ៦ពូថៅ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម
    ដោយ admin  ថ្ងៃទី 23 March, 2019  ម៉ោង 17:25 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង)៖ ដោយសារតែភ្លើងប្រច័ណ្ឌ និងមានសតិមិនល្អផង ប្រពន្ធបានយកពូថៅមកកាប់ប្តីកំពុងដេកក្នុងអង្រឹងក្រៅផ្ទះចំនួន ៦ពូថៅ បណ្តាលឱ្យស្លាប់ភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង០០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅចំណុភូមិ ស្ដៅឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

    លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ា សុខណន អាយុ៤២ឆ្នាំ ជាប្រពន្ធ បានយកពូថៅដៃកាប់ទៅលើជនរងគ្រោះជាប្តីឈ្មោះ យី រ៉ាន់ អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ខណៈពេលប្តីកំពុងដេកលើអង្រឹងខាងក្រៅផ្ទះចំនួន ៦ពូថៅ បានបណ្ដាលឱ្យជនរងគ្រោះ ស្លាប់នៅនឹងកន្លែងភ្លាមៗ។

    លោកស្នងការរង បានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ អ្នកជិតខាង និងសាច់ញាតិ បានប្តឹងសមត្ថកិច្ចឱ្យចុះមកកន្លែងកើតហេតុ និងចាប់ខ្លួនជនសង្ស័យយកមកសាកសួរ។ លោកបានបន្តថា ក្រោយសាកសួររួចបានបញ្ជាឱ្យការិយា ល័យ ជំនាញកសាងសំណុំរឿង បញ្ជូនខ្លួនជនស្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares